សេដ្ឋកិច្ច
AMRO៖ កម្ពុជា នៅតែរក្សាអត្រាកំណើនសេដ្ឋកិច្ចបានល្អ ដោយសារមូលដ្ឋានរឹងមាំ
លោក Yasuto Watanabe ប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានលើកឡើងពីឥទ្ធិពលនៃកត្តាប្រឈមថ្មីៗ ដែលអាចធ្វើឱ្យសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាមានការថមថយខ្លះៗ ប៉ុន្តែក៏នៅរក្សាបានអត្រាកំណើនល្អ ដោយសារមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងការឆ្លើយតបគោលនយោបាយមានប្រសិទ្ធភាព។

លោក Yasuto Watanabe បានលើកឡើង នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២៨ មេសា ២០២៦។
លោកប្រធាន AMRO បានលើកឡើងពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះកត្តាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃប្រេងឥន្ធនៈ។ លោកក៏បានលើកឡើងពីសារៈសំខាន់នៃការរក្សាបានទំនុកចិត្តលើប្រព័ន្ធធនាគារ ស្ថានភាពគុណភាពឥណទាន និងការអនុវត្តវិធានការមួយចំនួន ផងដែរ។

លោកស្រី ជា សិរីបានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យថាមពលដោយផ្តោតលើប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ និងថាមពលស្អាត ដែលជាកត្តាយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងតម្លៃប្រេងឥន្ធនៈ។ លោកស្រីក៏បានលើកឡើងពីអាទិភាពនៃការពង្រីកឥណទានដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាពផងដែរ។
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) កាលពីពេលថ្មីៗ បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន៤,៩% នៅឆ្នាំ ២០២៦ ដែលលើសពីមធ្យមភាគអាស៊ាន ទោះបីជាមានភាពមិនប្រាកដប្រជាសកលកើនឡើងក៏ដោយ៕


-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


