Connect with us

សេដ្ឋកិច្ច

​គិតមកដល់ពេលនេះ ក្រុមហ៊ុន​ចំនួន ៧០ មានសិទ្ធិនាំចូល​សាច់​បង្កក​មកកម្ពុជា

បានផុស

នៅ

គិតរហូតមកដល់ពេលនេះ​ កម្ពុជា ​មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន​ ៧០ ក្រុមហ៊ុន​ បន្ទាប់​ពីអគ្គ​នាយ​កដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា ​និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិតកម្ម​សត្វ​ បាន​បង្កើន​ក្រុមហ៊ុន​នាំចូល​សាច់​បង្កក​ចំនួន​ ៥​ បន្ថែម​ទៀតកាលពីខែឧសភា ២០២៦។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កន្លងមក អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជាបញ្ជាក់ថា ក្រុមហ៊ុនដែលអាចនាំចូលសាច់បង្កកបាន លុះត្រាគោរពតាមលក្ខខណ្ឌ៖ មានកម្មវត្ថុអាជីវកម្មសមស្រប​ មានប្រភពផ្គត់ផ្គង់សាច់បង្កក​ពីក្រៅ​ប្រទេសច្បាស់លាស់ ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កក​ ស្របតាមលក្ខណៈបច្ចេកទេសត្រឹម​ត្រូវ ​និង​ត្រូវធានាអះអាងជាលាយលក្ខណ៍អក្សរថា នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូន​ និងចែក​ចាយសាច់បង្កក ​ដែលមានលក្ខណៈបច្ចេកទេសសមស្រប។

លោក ស្រ៊ុន ពៅ ​ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ​មិនគាំទ្រ​ឱ្យ​មានការបង្កើនចំនួន​ក្រុមហ៊ុន​នាំ​ចូល​បន្ថែម​ទេ ​ដោយ​សារ​យើង​មាន​ក្រុមហ៊ុន​ច្រើនហើយ តែបើមានហើយ​លោកស្នើឱ្យ​អាជ្ញាធរ​អនុវត្ត​តាមច្បាប់ កុំ​ឱ្យ​មានការលួចនាំចូលសាច់បង្កក។​

​លោក ស្រ៊ុន ពៅ បញ្ជាក់ថា៖ «ក្រុមហ៊ុននាំចូលមិនបាច់បង្កើនទេ គ្រាន់តែក្រុមហ៊ុនក្នុងស្រុកនាំចូលយកមកលក់រាប់ម៉ឺនតោនហើយ តែបើបង្កើនហើយសូមឱ្យមានច្បាប់ទម្លាប់ត្រឹមត្រូវ មានការអនុញ្ញាត សុំកុំឱ្យតែលួចនាំចូលទៅបានហើយ​»។

លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា ​និង​អ្នកឧកញ៉ា លឹម ហេង អនុ​ប្រធានសភាពាណិជ្ជកម្មកម្ពុជា​ នៅរសៀលថ្ងៃទី ​១៨ មិថុនា ២០២៦​ បាន​សហការរៀប​ចំកិច្ច​ពិភា​ក្សាបន្ទាន់​មួយ​នៅ​ចំពេល​ដែលមានវិធានការ​ចុះត្រួតពិនិត្យឃ្លាំង ​និង​ការឃាត់ទំនិញរបស់​អាជ្ញា​ធរ។​

អង្គប្រជុំឯកភាពថា រាល់ការដោះស្រាយត្រូវតែផ្អែកលើការគោរព ​និង​អនុវត្តច្បាប់ជាធរមាន ដោយ​ត្រូវ​បែង​ចែក​​ឱ្យដាច់រវាងទំនិញថៃនាំចូលដោយខុសច្បាប់ ឫទំនិញគេចពន្ធ និងទំនិញ​នាំចូល​ឫទំនិញ​ដែលជាវត្ថុធាតុដើមផលិតកម្មស្របច្បាប់។ ​

​​អង្គប្រជុំ​ស្នើសុំកិច្ចអន្តរាគមន៍ថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ ​ដើម្បីស្នើសុំកិច្ចពិភាក្សា​អន្តរាគមន៍​បន្ទាន់​មួយ ក្នុងគោលបំណងកំណត់នីតិវិធី និងការគោរពច្បាប់របស់សមត្ថកិច្ចចុះត្រួត​ពិនិត្យឱ្យបាន​ច្បាស់​លាស់ ​និង​រក្សាស្ថិរភាពសេដ្ឋកិច្ច៕​

បញ្ជីឈ្មោះក្រុមហ៊ុននាំចូលសាច់បង្កក​ទាំង ៧០ ក្រុមហ៊ុន ​រួមមានខាក្រោម៖​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម