ព័ត៌មានជាតិ
សូមណែនាំឲ្យស្គាល់ឈ្មោះកោះទាំង ៣២ នៅដែនសមុទ្រខេត្តព្រះសីហនុ
ភ្នំពេញ៖ ប្រជុំកោះតូចធំដែលមានចំនួន ៣២ នៅខេត្តព្រះសីហនុ បានក្លាយជាគោលដៅ ទេសចរណ៍ធម្មជាតិដ៏ពេញនិយមសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិទៅកំសាន្តនិងលំហែកាយ។


លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុបានរៀបរាប់ពីឈ្មោះកោះទាំង៣២ ក្នុងដែនសមុទ្រខេត្តព្រះសីហនុ ក្នុងនោះរួមមាន៖
ទី១ កោះព្រាប
ទី២ កោះពស់
ទី៣ កោះថាស (កោងកាង)
ទី៤ កោះដែកគោល
ទី៥ កោះត្រេះ (កោះខ្ទះ)
ទី៦ កោះរុង
ទី៧ កោះបង
ទី៨ កោះប្អូន
ទី៩ កោះកូន (កុក/កណ្តាល)
ទី១០ កោះរុងសន្លឹម
ទី១១ កោះមូល
ទី១២ កោះតូច
ទី១៣ កោះប្រើស
ទី១៤ កោះថ្មី
ទី១៥ កោះច្រឡុះ (ក្របី)
ទី១៦ កោះតាគៀវ
ទី១៧ កោះឬស្សី
ទី១៨ កោះស្រមោច
ទី១៩ កោះសំពោច
ទី២០ កោះដូង
ទី២១ កោះព្រីង
ទី ២២ កោះខ្មោច
ទី២៣ កោះត្រងោល
ទី២៤ កោះវាល
ទី២៥ កោះតាង
ទី២៦ កោះមួយ
ទី២៧ កោះដំឡូង (ក្តាម)
ទី២៨ កោះពីរលិច
ទី២៩ កោះពីរកើត
ទី៣០ កោះតា
ទី៣១ កោះយាយ
ទី៣២ កោះចៅ
កោះទាំងបីចុងក្រោយនេះជាប្រជុំកោះពូលូវៃ។



គួរបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច ដោយមានកំពង់ផែស្វ័យយ័ត តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិកេងកង និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតស្ថិតនៅប៉ែកនិរតីនៅប្រទេសកម្ពុជា ជាប់នឹងតំបន់ឆ្នេរមានចម្ងាយ២៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤ និងចម្ងាយ២៦០ គីឡូម៉ែត្រតាមបណ្តោយផ្លូវជាតិលេខ ៣ និងមានផ្លូវដែកឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត។
ខេត្តព្រះសីហនុ មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកោះកុង ខាងកើតជាប់នឹងខេត្តកំពត និងខេត្តកំពង់ស្ពឺខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ។
ខេត្តព្រះសីហនុមានផ្ទៃដីសរុប២៦៥៨.៩០ គីឡូម៉ែត្រការ៉េផ្ទៃដី២/៣ជាដីព្រៃភ្នំនិងខ្ពង់រាបមានឆ្នេរសមុទ្រប្រវែង ១៧៥.៨១គីឡូម៉ែត្រនិងមានកោះតូចធំចំនួន៣២ប្រជុំកោះឆ្នេរខ្សាច់ឆ្នេរថ្មឆ្នេរភក់និងជីវចម្រុះបាតសមុទ្របានក្លាយជាគោលដៅមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិអន្តរជាតិដ៏ពេញនិយមសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


