សេដ្ឋកិច្ច
វត្តមាន pandamart នៅលើខេត្តសៀមរាប ជាការរួមចំណែកស្តារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា
បន្ទាប់ពីមានការស្រាកស្រាន្តទៅវិញនៃជំងឺកូវីដ១៩ ខេត្តសៀមដែលជាបេះដូងនៃកម្ពុជា ចាប់ផ្តើមបើកទ្វារស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ រមណីយដ្ឋាន ហាងទំនិញ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ នានាចាប់ផ្តើមមានភ្ញៀវជាហូរហែ ដែលបង្ហាញពីការសម្របខ្លួនក្នុងរបទថ្មី។
អ្វីដែកគួរឲ្យកត់សម្គាល់នោះគឺ foodpanda គឺជាក្រុមហ៊ុនដ៏ធំមួយដែលបានផ្តល់សេវាកម្មដឹកជញ្ជូន អាហារ ភេសជ្ជៈ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗប្រចាំថ្ងៃយ៉ាងសម្បូរបែបឈានមុខគេនៅកម្ពុជា និងតាមបណ្តាប្រទេសនានានៃតំបន់អាស៊ី ជាមួយនឹងការដឹកជញ្ជូនរហ័សទាន់ចិត្ត។
ថ្មីៗនេះ foodpanda បានបោះជំហានថ្មីមួយទៀត ដោយបាននាំយកមុខងារថ្មី pandamart ទៅដល់ទឹកដីនៃរួមខេត្តសៀមរាប ជាមួយការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយសម្រួល និងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងអស់។

pandamart គឺជាមុខងារហាងអនឡាញនៅក្នុងកម្មវិធី foodpanda ដែលផ្តល់ជូននូវជម្រើសទំនិញជាច្រើនរហូតដល់ជាង៣០០០ប្រភេទឯណោះ ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តមិនឲ្យលើសពី៣០នាទីនោះទេ។ ជាមួយគ្នានេះក្រោយប្រតិបត្តិការនៅទីក្រុងភ្នំពេញបានជាង ១ ខែ ដ៏ជោគជ័យ ឥឡូវនេះ pandamart មានវត្តមាននៅខេត្តសៀមរាបហើយ។



សម្រាប់ការកុម្ម៉ង់តាម pandamart គឺពិតជាមានភាពងាយស្រួល ដោយលោកអ្នកគ្រាន់តែចូលក្នុងកម្មវិធី foodpanda រួចចុចទៅលើផ្នែក pandamart ដែលមានទំនិញជាច្រើនប្រភេទសម្រាប់ជ្រើសរើសកុម្ម៉ង់តាមតម្រូវការបានរួមមាន គ្រឿងទេសជាច្រើនមុខ អាហារនិងភេសជ្ជៈកំប៉ុង ទឹកដោះគោ ប័រ សម្ភារៈផ្ទះបាយ លើសពីនេះក៏មានជាគ្រឿងសម្អាងនិងទំនិញជាច្រើនមុខទៀតដល់ទៅជាង ៣០០០ ប្រភេទហើយ បម្រើសេវាកុម្ម៉ង់ចាប់ពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ១១ យប់។

កាន់តែពិសេសនោះ! អតិថិជនទាំងអស់អាចរីករាយជាមួយការផ្តល់ជូនពិសេសត្រឹមតែ 0.98$ ប៉ុណ្ណោះលើទំនិញជាច្រើនក្នុង pandamart ដែលអតិថិជននៅក្នុងខេត្តសៀមរាបទាំងអស់អាចរីករាយនឹងការបញ្ជាទិញទំនិញគ្រប់ប្រភេទក្នុងរយៈពេល៣០នាទី។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់អតិថិជនថ្មីរបស់ pandamart នឹងទទួលបានការបញ្ចុះតម្លៃ 2$ ភ្លាមៗ រាល់ការកុម្ម៉ង់ចាប់ពី 7$ ឡើងទៅ ដោយគ្រាន់តែប្រើប្រូម៉ូកូដ “MART”។
សម្រាប់អ្នកមិនទាន់មានកុំភ្លេចណា៎ដោនឡូតកម្មវិធី foodpanda ឥឡូវនេះ foodpandakh ដើម្បីប្រើប្រាស់មុខងារ pandamart និងកុម្ម៉ង់អាហារឆ្ងាញ់ៗជាច្រើន ជាមួយសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ