សេដ្ឋកិច្ច
ធនាគារអេស៊ីលីដា បើកការិយាល័យថ្មី នៅស្រុកឪរ៉ាល់ ដើម្បីនាំសេវាកម្មធនាគារឲ្យដល់ទីកន្លែង នៅតំបន់ឪរ៉ាល់ទាំងមូល
ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនប្រើប្រាស់សេវាកម្មធនាគារឲ្យកាន់តែមានភាពងាយស្រួល ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក្នុងការបម្រើសេវាកម្មធនាគារឲ្យកាន់តែកៀកអតិថិជនក្នុងតំបន់រស់នៅ ធនាគារ អេស៊ីលីដា បានស្រេចបើកសាខាការិយាល័យថ្មីមួយទៀតដែលការិយាល័យនេះ ស្ថិតនៅភូមិផ្សារកន្ទួតឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលនេះគឺជាសាខាធនាគារ អេស៊ីលីដា ទី២៦៣ ហើយដែលបើកបម្រើសេវាកម្មធនាគារគ្រប់ប្រភេទជូនអតិថិជន ។

ធនាគារ អេស៊ីលីដា តែងតែគិតពីការបម្រើសេវាកម្មជូនអតិថិជនឲ្យមានភាពងាយស្រួល ដោយធ្វើការពង្រីកវិសាលភាពនូវហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលាយ នៅកៀកនឹងអតិថិជន ងាយស្រួលក្នុងការធ្វើ ប្រតិបត្តិការសេវាធនាគារ គ្រប់ពេលវេលា និងប្រកបដោយ សុវត្ថិភាពខ្ពស់។ ក្រៅពីការិយាល័យនៅជិតផ្ទះអតិថិជន ធនាគារ អេស៊ីលីដា ក៏មានអេបអេស៊ីលីដាម៉ូបាល ដែលជាអេបមួយងាយស្រួលប្រើប្រាស់សេវាពហុធនាគារមានដូចជា ផ្ទេរប្រាក់ បង់ថ្លៃទឹកភ្លើង បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ និងធ្វើការទូទាត់ចំណាយផ្សេងៗទៀត ដោយមិនចាំបាច់ចេញពីផ្ទះ បានយ៉ាងងាយស្រួលផងដែរ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


