ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា បានទទួលពានរង្វាន់ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ ២០២២
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលពានរង្វាន់“ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ ២០២២ ជាស្ថាប័ន ដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ” ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា ការទទួលពានរង្វាន់នេះ បានធ្វើឡើងក្នុងវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក លើកទី ៩ ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា ដែលវេទិកានេះរៀបចំឡើងដោយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងពង្រីកនូវលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមទូទាំងសកលលោក។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទកភាពយ៉ាងក្រៃលែង ដែលបានទទួលពានរង្វាន់ “ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ ២០២២ ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ប្រចាំឆ្នាំ”។ ទាំងនេះ សបញ្ជាក់ថា ធនាគារបានខិតខំប្រឹងប្រែងក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ លើសពីនេះទៅទៀត សមិទ្ធផលនេះ ជាការបង្ហាញពីកំណើនឥណទានដល់សហគ្រាសធុនតូច និងមធ្យម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ព្រមទាំងការបម្រើផលិតផល សេវាកម្មផ្សេងទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យម ផងដែរ។


ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការលើគ្រប់វិស័យ ដែលកំពុងរីកចម្រើន រួមមានសហគ្រាសធុនតូច និងមធ្យម និងអតិថិជនសាជីវកម្ម។ ធនាគារ អេស៊ីលីដា បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមប្រមាណ ៨០% នៃប្រាក់កម្ចីសរុបរបស់ធនាគារ។ ឥណទានសរុបរបស់ធនាគារ សម្រាប់សហគ្រាសធុនតូច និងមធ្យម បានកើនឡើងពី ៣,០៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ដល់ ៣,៥៣ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ ហើយបន្ទាប់មកកើនឡើងដល់ ៤,២៤ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


