សេដ្ឋកិច្ច
រាជរដ្ឋាភិបាលអនុម័តគម្រោងវិនិយោគចំនួន៤ បង្កើតការងារជូនពលរដ្ឋជាង ២ពាន់កន្លែង
គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តលើម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន ៤ មានទំហំទឹកប្រាក់ជិត ២៤ លានដុល្លារ នៅខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ និងក្នុងខេត្តព្រះសីហនុ។

យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅថ្ងៃ ១៤ មិថុនា នេះ បានឱ្យដឹងថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំង៤ នេះនឹងផ្តល់ឱកាសការងារចំនួន ២៣៧៦ កន្លែង ដល់ប្រជាជនខ្មែរ។ ក្រុមហ៊ុនដែលរដ្ឋាភិបាលអនុម័តចុះបញ្ជីមានដូចជា៖
ទី១ ក្រុមហ៊ុន GLDEN SUN FASHION APPAREL CO., LTD មានទីតាំងវិនិយោគស្ថិតនៅអគារលេខ ២៦២ C ផ្លូវលេខ ១៣៦ DT ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២៦កន្លែង។
ទី២ ក្រុមហ៊ុន “AMTO CHEMICAL TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។
ទី៣ “Kai Feng Wood Products (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តាបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៦,៦លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។
ទី៤ “MEI AN LEATHERWARE (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១០,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០ នាក់។
សូមបញ្ជាក់ថា រយៈពេល ៥ខែឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ៨០គម្រោង ដែលមានទំហំទឹកប្រាក់សរុប ២ពាន់ ៨រយលានដុល្លារអាមេរិក និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា រហូតជិត៦ម៉ឺនកន្លែង៕ នាង រតនៈ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


