សេដ្ឋកិច្ច
ឆ្នាំដំបូងរោងចក្រដំឡើងរថយន្ត Ford គ្រោងផលិត ៤៥០០គ្រឿង បំពេញតម្រូវការទីផ្សារកម្ពុជា
រោចក្រដំឡើងរថយន្ដ Ford ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្រុកក្រគរ ខេត្ដពោធិ៍សាត់ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ១៦ ខែមិថុនា នេះហើយ ក្រោយដំណើរការសាងសង់អស់រយៈពេលជាច្រើនខែរួចមក។

នៅក្នុងឆ្នាំដំបូងនេះ ក្រុមហ៊ុនគ្រោងនឹងដំឡើងរថយន្តសរុបចំនួន ៤,៥០០ គ្រឿង ដើម្បីបំពេញតម្រូវការទីផ្សារតែក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford បានដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ ២១ លានដុល្លារនៅក្នុងខ្សែផលិតកម្មដំឡើង រថយន្ត Ford Ranger និង Ford Everest ។ ខ្សែផលិតកម្មដំឡើងនេះ។
រដ្ឋបាលខេត្ដពោធិ៍សាត់នៅបានឱ្យដឹងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ថា« ផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ដែលភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ ៥ កំពុងតែសាងសង់យ៉ាងសស្រាក់សស្រាំមិនថាយប់ថ្ងៃ ដើម្បីឱ្យទាន់ និងត្រៀមទទួលការសម្ពោធដាក់ឲ្យដំណើរការនៃរោងចក្រដំឡើងរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២នេះ»។
រោងចក្រ Ford សាងសង់លើផ្ទៃដីជាង៤ហិកតា នៅភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយ ១៥៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ រោងចក្រនេះផ្គុំ និងដំឡើងរថយន្ត Ford Ranger និង Ford Everest ដោយក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD ។ រោងចក្រនេះ ក៏នឹងជួយបង្កើតការងាររហូតដល់ ៥០០កន្លែង សម្រាប់ខ្សែផលិតកម្ម៕ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


