ព័ត៌មានជាតិ
ការលក់រថយន្តថ្មីនៅកម្ពុជាកើនឡើងខ្ពស់នៅត្រីមាសទី១
ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMAC) ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាបានលើកឡើងថា ទោះបីជាសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលហាក់ពុំទាន់មានកំណើនខ្ពស់ ការលក់រថយន្តថ្មីនៅប្រទេសកម្ពុជាកើនឡើងប្រមាណ៤៨%នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីពេលថ្មីៗនៅក្នុងវិស័យយានយន្ត ទិន្នន័យក្រុមហ៊ុនបង្ហាញថា ទីផ្សារទាំងមូលកំពុងកើនឡើង ៤៨% ក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ បើធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ២០២៤។ ការកើនឡើងនេះតំណាងឱ្យរថយន្តចំនួន ១៩ ពាន់គ្រឿងត្រូវ បានបញ្ជាទិញក្នុងត្រីមាសទីមួយ បើធៀបនឹងចំនួន ១៣ ពាន់គ្រឿងកាលពីឆ្នាំមុន។ ទីផ្សារថយន្តថ្មីប្រភេទធម្មតាបាន កើនឡើងលឿនជាងមុន ៥៧% នៅចំនួន ៩ ៧០០ គ្រឿង។ ខ្ញុំមានមោទនភាពក្នុងការបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ រថយន្តម៉ាក Ford បានរក្សាបានតំណែងរលេខមួយនៅក្នុងទីផ្សាររថយន្តថ្មីប្រភេទធម្មតា។
លោក Kevin Whitcraft ប្រធានក្រុមប្រឹក្សាភិបាលនៃ RMAC បានគូសបញ្ជាក់នៅក្នុងរបាយការណ៍នោះថា៖ការព្យាករណ៍ភាគច្រើនរំពឹងថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់កម្ពុជានឹងកើនឡើងចម្លោះពី ៥,២% ទៅ ៦,៣% ក្នុងឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ការតម្លើងពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិកថ្មីៗនោះ លើការនាំចេញរបស់កម្ពុជា បន្តហានិភ័យគួរឱ្យកត់សម្គាល់ ដោយការព្យាករណ៍ខ្លះបានបង្ហាញថា កំណើនអាចទាបជាង ៥% ប្រសិនបើភាពតានតឹងពាណិជ្ជកម្មកើនឡើង។

ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៥ RMAC មានចំណូលកើនឡើង ២៦% បើធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ២០២៤។ ក្រុមហ៊ុនបានកំណត់ត្រាការលក់ខ្ពស់បំផុតនៅក្នុងខែមីនា ឆ្នាំ២០២៥។ តារាងតុល្យការបង្ហាញពីជំហរតុល្យភាពសាច់ប្រាក់រឹងមាំ ដែលតំណាងឱ្យការកើនឡើងសាច់ប្រាក់ចំនួន ៤៨% បើធៀបនឹងត្រីមាសទីមួយ ឆ្នាំ២០២៤។
ក្រុមការងារ AMAC របស់យើងបានបន្តវិធីសាស្ត្រសកម្មរបស់ពួកគេក្នុងការកសាងមូលដ្ឋានអតិតិជនដ៏រឹងមាំ និង ស្មោះត្រង់។ ខ្ញុំមានពេទនភាពយ៉ាងខ្លាំងដែលបានចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ “ផលិតនៅកម្ពុជា” ដែលអបអរការផលិតក្នុងស្រុកនូវសង្វាក់ផលិតកម្មន្ត Ford Ranger, Everest និង Territory។ ត្រីមាសនេះក៏មានការដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្តម៉ាក Peugeot (Stellantis Group) ផងដែរ។ សមិទ្ធិផលទាំងនេះបង្ហាញពីការប្តេជ្ញាកិត្តរយៈពេលវែង ដែល RMA Group បានសន្យាចំពោះព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនដំឡើងរថយន្ត Ford នៅកម្ពុជា បានបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំថ្មីបន្ថែមមួយទៀត (Sub-Assembly Plant) ដែលអាចផ្ដល់ឱកាសការងារបានជាច្រើនកន្លែង ខណៈ ក្រុមហ៊ុនបានពង្រីកការវិនិយោគនូវទំហំទឹកប្រាក់ពី ២១លានដុល្លារអាមេរិក ទៅ ២៦,៨លានដុល្លារ និងបានពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា ដល់ ១២ហិកតា។ រោងចក្រដំឡើងគ្រឿងបង្គុំថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្រុមហ៊ុន RMA Cambodia (RMAC) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅលើផ្សារហ៊ុន និងជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន RMA Automotive Cambodia ដែលមានរោងចក្រនៅខេត្តពោធិ៍សាត់ បានតម្លើងរថយន្តម៉ូដែល Ford (Ford Wildtrak និង Everest) ជាង២ពាន់គ្រឿងកាលពីឆ្នាំមុនដាក់លក់លើទីផ្សារក្នុងស្រុក។

RMAC ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Ford បានបើកដំណើការរោងចក្រដម្លើងរថយន្ត Ford ទី១ជាមួយទុនវិនិយោគប្រមាណ២១លានដុល្លារកាលពីខែមិថុនាឆ្នាំ២០២២។ រោងចក្រសាងសង់លើផ្ទៃដីជាង ៥ ហិកតា ស្ថិតនៅស្រុកក្រគរនៃខេត្តពោធិ៍សាត់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


