សេដ្ឋកិច្ច
ក្រុមហ៊ុន Chevrolet បោះទុនជិត ២០ លានដុល្លារ បើករោងចក្រដំឡើងរថយន្តនៅកម្ពុជា
ក្រុមហ៊ុន General Motors (GM) ត្រូវបានផ្ដល់សិទ្ធផ្ដាច់មុខ ក្នុងការផ្គុំដំឡើងរថយន្ត Chevrolet នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។
រោងចក្រដំឡើងរថយន្ដ Chevrolet មានតម្លៃ ១៩លានដុល្លារ និងគ្រោងបើកដំណើរការនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦ ខាងមុខនេះ។ នៅពេលបើកដំណើរការរោងចក្រនេះនឹងមានសមត្ថភាពអាចផលិតរថយន្ដបានចន្លោះពី ១ ម៉ឺន គ្រឿង ដល់ ១ ម៉ឺន ២ ពាន់គ្រឿងក្នុងមួយឆ្នាំ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងក្នុងពិធីសម្ពោធរថយន្ត ភីកអាប់ ហ្សេវរ៉ូឡេ ខូឡូរ៉ាដូ (Chevrolet Colorado) នៅសាល ដី ព្រេមៀ សេនធ័រ សែនសុខកាលពីថ្ងៃសុក្រទី០១ ខែសីហា ឆ្នាំ ២០២៥។
លោកអគ្គលេខាធិការបានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ក្នុងការសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យមួយនេះ ហើយក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន GM ដែលបានជ្រើសរើសយកប្រទេសកម្ពុជា ដែលជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ានដែលត្រូវបានជ្រើសរើស និងទទួលបានសិទ្ធិពិសេសពីក្រុមហ៊ុន GM ក្នុងការផ្គុំដំឡើងរថយន្ត Chevrolet។

លោកអគ្គលេខាធិការបានលើកឡើងនូវយុទ្ធសាស្ត្រចម្បងចំនួនពីរសម្រាប់ឱ្យក្រុមហ៊ុនធ្វើការពិចារណា ដែលយុទ្ធសាស្ត្រទីមួយគឺការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងទីពីរគឺសូមឱ្យក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ចូលរួមជំរុញធ្វើឱ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំការនាំចេញទាំងផលិតផលរថយន្ត និងទាំងគ្រឿងបង្គុំរថយន្ត។
លោកអគ្គលេខាធិការ ក៏បានលើកឡើងអំពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវបរិយាកាសវិនិយោគមួយដែលមានភាពអំណោយផល និងអាចប៉ាន់ប្រមាណទុកជាមុនបាន។
កម្ពុជាបានឆ្លើយតបយ៉ាងឆាប់រហ័សទៅលើបញ្ហាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ដែលកម្ពុជាសម្រេចបានការកាត់បន្ថយអត្រាពន្ធគយបដិការពី៤៩% មកត្រឹម៣៦% ហើយចុងក្រោយមកត្រឹម ១៩%។
នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា វិនិយោគិន និងធុរជនទាំងអស់ដែលកំពុងមានសកម្មភាពអាជីវកម្មនៅកម្ពុជា៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


