សេដ្ឋកិច្ច
បរិមាណទំនិញឆ្លងកាត់កំពង់ផែព្រះសីហនុ មានសម្ទុះកើនឡើងខ្លាំង
លោក ទី សាគុណ អគ្គនាយករងបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាពេលបច្ចុប្បន្ន បរិមាណទំនិញដែលឆ្លងកាត់កំពុងផែក្រុងព្រះសីហនុ មានសម្ទុះកើនឡើងល្អប្រសើរខ្លាំងក្នុងរយៈពេល ៨ខែ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ កន្លងទៅ។

លោកបានបញ្ជាក់ថា ទំនិញដែលបានឆ្លងកាត់គិតជាតោន មានកំណើនប្រហែល ៦ភាគរយ ចំណែកចំនួនកុងតឺន័រ មានកំណើន ១១.៦ ភាគរយ។ លោកបន្ថែមថា បរិមាណទំនិញនៃការនាំចូលនៅកំពង់ផែព្រះសីហនុ មានបរិមាណប្រមាណ ៥២ភាគរយ ច្រើនជាងការនាំចេញ ដែលមានប្រមាណតែ ៤៨ភាគរយ។
លោក ទី សាគុណ ចំពោះទំនិញដែលកម្ពុជា នាំចេញតាមកំពង់ផែ មានដូចជាអង្ករ ក្នុងចំនួនប្រមាណ១៥ភាគរយ សម្លៀកបំពាក់ ២៥ភាគរយ និងផលិតផលកសិកម្ម ដូចជា ចេក ស្វាយ ដែលភាគច្រើននាំចេញទៅចិន។
ភាគច្រើន នៃទំនិញដែលនាំចូលតាមកំពង់ផែទឹកជ្រៅព្រះសីហនុ មានដូចជា ក្រណាត់ សម្លៀកបំពាក់ ប្រភេទរថយន្តថ្មី រថយន្តមួយទឹក គ្រឿងចក្រ និងគ្រឿងបរិក្ខារផ្សេងៗជាច្រើនទៀត។

យោងតាមការសិក្សាពីអ្នកជំនាញបច្ចេកទេសកម្ពុជា ជាមួយ JICA បានបង្ហាញថា បរិមាណទំនិញដែលឆ្លងកាត់កំពង់ផែព្រះសីហនុ នឹងអាចបន្តកើនដល់ ១.២ លានTEU (TEU ជាឯកតារង្វាស់ដែលប្រើសម្រាប់កំណត់សមត្ថភាពដឹកទំនិញ និងស្ថានីយ) នៅក្នុងឆ្នាំ ២០២៥ ខណៈបច្ចុប្បន្នកំពង់ផែទឹកជ្រៅព្រះសីហនុ មានសមត្ថភាពលើកដាក់ទំនិញបាន ៧០០ពាន់ TEU។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ទី សាគុណ៕
អត្ថបទ៖ នាង រតនៈ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


