សេដ្ឋកិច្ច
ដឹងថ្ងៃបើកដំណើរការផ្សារទំនើបអ៊ីអន៣ ជាផ្លូវការហើយ
ផ្សារទំនើបអ៊ីអន៣ ឬអ៊ីអនមានជ័យ ស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) បានប្រកាសពីកាលបរិច្ឆេទនៃការបើកដំណើរការហើយ។

តាមរយៈគេហទំព័រផេកផ្លូវការរបស់ផ្សារទំនើបអ៊ីអន៣ បានឱ្យដឹងដូច្នេះថា « ផ្សារទំនើបលក់ទំនិញធំជាងគេនៅកម្ពុជា នឹងធ្វើការបើកដំណើរការអាជីវកម្មនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះហើយ»។
គម្រោងផ្សារទំនើបអ៊ីអន៣នេះ បានចំណាយថវិកាជិត ៣០០លានដុល្លារ សាងសង់លើផ្ទៃដី ១៨ហិកតា។
បើតាមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងកន្លងមកថា គម្រោងផ្សារទំនើបអ៊ីអន៣ ជាមជ្ឈមណ្ឌលលក់ទំនិញចម្រុះ មានទំហំផ្ទៃក្រឡាលក់រាយសរុបចំនួន ១៧០.០០០ម៉ែត្រការ៉េ និងជាផ្សារទំនើបដ៏ធំបំផុត ក្នុងចំណោមផ្សារទំនើបអ៊ីអនចំនួន៣ ក្នុងប្រទេសកម្ពុជា និងធំជាងគេនៅក្នុងតំបន់អាស៊ី។
គម្រោងផ្សារទំនើបអ៊ីអន៣ មានទីតាំងតាមបណ្តោយផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន ចម្ងាយប្រមាណ ៤,៥គីឡូម៉ែត្រ ពីស្ពានអាកាសក្បាលថ្នល់។ ទីតាំងនេះ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ផ្សារទំនើបអ៊ីអន១ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីសុធារស បានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ ២០១៤ ដោយមានទុនចុះបញ្ជី ២០៥លានដុល្លារ លើផ្ទៃក្រឡា ១០៨ ០០០ម៉ែត្រការ៉េ។ ចំណែកផ្សារទំនើបអ៊ីអន២ ត្រូវបានបើកសម្ពោធកាលពីខែ មិថុនា ឆ្នាំ ២០១៨ លើទុនវិនិយោគ ១២០លានដុល្លារ មានក្រឡាផ្ទៃអគារ ១៥១ ០០០ម៉ែត្រការ៉េ។ ដោយឡែកផ្សារទំនើបអ៊ីអន ៣ គ្រោងនឹងសម្ពោធថ្ងៃទី ១៥ ធ្នូ ខាងមុខនេះ មានអគារកម្ពស់ ៥ ជាន់ នឹងក្លាយជាមជ្ឈមណ្ឌលហាងលក់ទំនិញទំនើប និងធំបំផុតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលមានហាងចំនួន ២៥០ហាង។ គម្រោងផ្សារថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


