សេដ្ឋកិច្ច
កម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភារទំនើបលំដាប់ពិភពលោកដំបូងគេ ជំរុញពាណិជ្ជកម្ម កាត់បន្ថយការចំណាយ និងពន្លឿនកំណើនសេដ្ឋកិច្ច
ប្រទេសកម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភារទំនើបលំដាប់ពិភពលោកដំបូងគេ បន្ទាប់ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការថ្មីមួយជាមួយក្រុមហ៊ុនភស្តុភារឈានមុខចំនួនពីរនៅក្នុងតំបន់។ ភាពជាដៃគូថ្មីនេះនឹងផ្តល់នូវការជំរុញដ៏សំខាន់ដល់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការតភ្ជាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

គម្រោង Cambodia SuperPortTM ឬ មជ្ឈមណ្ឌលភស្តុភារភ្នំពេញ (PPLC) នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន PPLC Support and Industrial Co. Ltd. ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនភស្តុភារឈានមុខគេនៅអាស៊ី YCH Group និងក្រុមហ៊ុនផ្តល់សេវាកម្មភស្តុភារធំជាងគេរបស់កម្ពុជាគឺ WorldBridge Group ។
ចំណែកទីតាំងយុទ្ធសាស្ត្ររបស់ SuperPort នៅរាជធានីភ្នំពេញ ជាចំណុចកណ្តាលនៃប្រទេស និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងការតភ្ជាប់ទៅកាន់គ្រប់មធ្យោបាយនៃការដឹកជញ្ជូន នឹងអាចឱ្យ SuperPort ក្លាយជាកន្លែងដឹកជញ្ជូនពហុទម្រង់ពេញលេញដំបូងបង្អស់របស់ប្រទេសកម្ពុជា។ ការណ៍នេះនឹងជួយកាត់បន្ថយការចំណាយលើផ្នែកភស្តុភារទាំងមូល ការកែលម្អប្រសិទ្ធភាពច្រវ៉ាក់ផ្គត់ផ្គង់ ដើម្បីធ្វើសមាហរណកម្មក្នុងតំបន់ និងជំរុញការប្រកួតប្រជែងរបស់កម្ពុជា។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុនWorldBridge Group មានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយដែល IFC បានជ្រើសរើសគាំទ្រ Cambodia SuperPortTM ។ គ្រឿងបរិក្ខារនេះនឹងក្លាយជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់គ្រឿងបរិក្ខារសម្រាប់ការផលិតជំនាន់ក្រោយនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោក Riccardo Puliti អនុប្រធាន IFC ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកថ្លែងថា “ភស្តុភារគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយកំពង់ផែទំនើបនេះក៏នឹងគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិក ហើយ IFC នឹងធ្វើការជាមួយដៃគូរបស់ខ្លួនដើម្បីលើកកម្ពស់ការផលិតដែលមានតម្លៃខ្ពស់នៅក្នុងតំបន់ ខណៈពេលដែលពង្រីកសមាហរណកម្មរបស់ខ្លួនទៅក្នុងច្រវ៉ាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មពិភពលោក។ លោក បន្តថា ការអភិវឌ្ឍន៍កំពង់ផែទំនើបលំដាប់ពិភពលោកតម្លៃរាប់លានដុល្លារនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ចកម្ពុជា និងជំរុញការតភ្ជាប់នៅទូទាំងអាស៊ីអាគ្នេយ៍ ដោយផ្តល់នូវច្រវ៉ាក់ផ្គត់ផ្គង់កាន់តែលឿន និងមានប្រសិទ្ធភាពក្នុងតំបន់ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់។

គម្រោងបច្ចុប្បន្នគឺភាពជាដៃគូទីពីររបស់ YCH ជាមួយ IFC បន្ទាប់ពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដើម្បីអភិវឌ្ឍ Vietnam SuperPort ។ គម្រោងទាំងពីរនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ YCH Group ដើម្បីពង្រីកបណ្តាញក្នុងតំបន់របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជំរុញការតភ្ជាប់ក្នុងបណ្តាប្រទេសអាស៊ាន។
សូមបញ្ជាក់ថា ភស្តុភារគឺជាវិស័យសំខាន់មួយសម្រាប់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ខណៈដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជាកំពុងបង្កើតផែនការមេសម្រាប់ការតភ្ជាប់ពហុមធ្យោបាយ និងភស្តុភារ។ គម្រោងនឹងគាំទ្ររដ្ឋាភិបាលក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ និងលើកកម្ពស់ការតភ្ជាប់បណ្តាញភស្តុភារ និងការផ្គត់ផ្គង់របស់ប្រទេស។
ចំណែក IFC ជាសមាជិកនៃក្រុមធនាគារពិភពលោក គឺជាស្ថាប័នអភិវឌ្ឍន៍ពិភពលោកដ៏ធំបំផុតដែលផ្តោតលើវិស័យឯកជននៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។ យើងធ្វើការនៅក្នុងប្រទេសជាង ១០០ ដោយប្រើដើមទុន ជំនាញ និងឥទ្ធិពលរបស់យើងដើម្បីបង្កើតទីផ្សារ និងឱកាសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងឆ្នាំសារពើពន្ធ ២០២២ IFC បានសន្យាផ្តល់ប្រាក់ចំនួន 32.8 ពាន់លានដុល្លារដល់ក្រុមហ៊ុនឯកជន និងស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយប្រើប្រាស់ថាមពលនៃវិស័យឯកជនដើម្បីបញ្ចប់ភាពក្រីក្រខ្លាំង និងជំរុញវិបុលភាពរួមគ្នា ខណៈដែលសេដ្ឋកិច្ចកំពុងប្រឈមមុខនឹងផលប៉ះពាល់នៃវិបត្តិសកលលោក៕
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន