Connect with us

ព័ត៌មានជាតិ

ស្ថាប័នហិរញ្ញវត្ថុពីរសហការគ្នាលើកកម្ពស់ហិរញ្ញប្បទានបៃតងនៅកម្ពុជា

បានផុស

នៅ

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកនៃក្រុមធនាគារពិភពលោក បានសហការជាមួយសមាគមធនាគារនៅកម្ពុជា(ABC) ដើម្បីជំរុញហិរញ្ញប្បទានបៃតង គាំទ្រកំណើន ប្រកបដោយចីរភាព​ ជាពិសេស​ ដើម្បីជួយដោះស្រាយផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុ និង​លើកកម្ពស់ប្រព័ន្ធធអេកូឡូស៊ីហិរញ្ញវត្ថុប្រប្រកបដោយចីរភាព និងបង្កើនសមត្ថភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកអំពី ហិរញ្ញប្បទានអាកាសធាតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៧ ខែតុលា ស្ថាប័នទាំងពីរបានសហការគ្នារៀបចំនូវវគ្គបណ្តុះបណ្តាលដើម្បីផ្តល់ចំណេះដឹង និងឧបករណ៍ដល់បុគ្គលិកធនាគារជាង មួយរយនាក់ដែលពួកគេត្រូវការ ដើម្បីជំរុញគំនិតផ្តួចផ្តើមស្តីពីហិរញ្ញប្បទានប្រកបដោយ ចីរភាព ជាពិសេសគឺ ដើម្បីដោះស្រាយតម្រូវការបញ្ចេញដើមទុន សម្រាប់គម្រោងដែលមិនមានផលប៉ះពាល់អាភាសធាតុ ​ ។

បើតាម IFC កម្មវិធីបណ្តុះ បណ្តាលនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទូលំទូលាយរវាង IFC និងតនាគារជាតិនៃកម្ពុជា (NBC) ដើម្បី ជំរុញសន្ទុះហិរញ្ញប្បទានបៃតង តាមរយៈការអភិវឌ្ឍន៍ទីផ្សារមូលធននៅកម្ពុជា។ ដោយមានការសម្របសម្រួលពី សំណាក់អ្នកជំនាញរបស់ IFC និងភាគីពាក់ព័ន្ធសំខាន់ៗនៃធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា វត្ត បណ្តុះបណ្តាលបានគ្របដណ្តប់លើប្រធានបទជាច្រើន ដោយផ្តើមពីប្រព័ន្ធវត្តិករសាស្ត្រសម្រាប់ហិរញ្ញប្បទាន ប្រកបដោយចីរភាព និងប្រព័ន្ធគ្រប់គ្រងបរិស្ថាននិងសង្គមដែលកំពុងប្រព្រឹត្តទៅ រហូតដល់ទិន្នាការថ្មីៗ និង ឱកាស នៅក្នុងហិរញ្ញប្បទានប្រកបដោយចីរភាព។

លោកស្រី តុហ្វិក្ខា ហុក (Towfiqua Hoque) ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលទើបតែងតាំងថ្មីប្រចាំនៅ កម្ពុជា បានមានប្រសាសន៍ថា ​សារៈសំខាន់នៃហិរញ្ញប្បទានប្រកបដោយចីរភាពមិនអាចត្រូវបានបរិយាយឲ្យ អស់សេចក្តីបានឡើយ។ វាមិនគ្រាន់តែជាការគ្រប់គ្រង ហានិភ័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាប់យកឱកាសដែលមកជាមួយនឹងការផ្លាស់ប្តូរបៃតងផងដែរ ។

លោកស្រីបានថ្លែងថា៖«តាមរយៈការរួមបញ្ចូលនូវការពិចារណាផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ចទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ យើងអាចបង្កើតសេដ្ឋកិច្ច ដែលមានភាពធន់ និងមានបរិយាប័ន្នកាន់តែខ្លាំង»។

ក្នុងតួនាទីថ្មីរបស់គាត់ លោកស្រី ហុក នឹងដឹកនាំគំនិតផ្តួចផ្តើមរបស់ IFC ដើម្បីជំរុញវិស័យហិរញ្ញវត្ថុរបស់ប្រទេស កម្ពុជា ជំរុញថាមពលកកើតឡើងវិញ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារបៃតង និងពង្រីកហិរញ្ញ ប្បទានអាកាសធាតុ។

លោក ឌិត សុចល សមាជិកក្រុមប្រឹក្សានិងជាប្រធានគណៈកម្មាធិការហិរញ្ញប្បទានប្រកបដោយចីរភាពរបស់ ABC បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលមួយដ៏សំខាន់ដែលផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុកាន់តែបង្ហាញឱ្យឃើញច្បាស់ ហើយមានកម្រូវការបន្ទាន់ក្នុងការកសាងសមត្ថភាព និងជំនាញក្នុង វិស័យហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រង និងលើកកម្ពស់គំនិតផ្តួចផ្តើមស្តីពីហិរញ្ញប្បទានបៃតងប្រកបដោយប្រសិទ្ធភាព។

លោកបានថ្លែងថា៖«វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ឱ្យអ្នកចូលរូបនូវការយល់ដឹងដ៏មានតម្លៃ និងយុទ្ធសាស្ត្រ អនុវត្តន៍ជាក់ស្តែង ដែលពួកគេនឹងនាំយកទៅកាន់ស្ថាប័នរៀងៗខ្លួន»។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក និងសាជីកម្មហិរញ្ញវត្ថុអន្តរជាតិ ស្តីពីស្ថានភាពអាកាសធាតុនិង ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា) (Canibodia Country Climate and Devolopment Report កាត់ថា CCDR) ប្រទេសកម្ពុជានឹងត្រូវការការវិនិយោគបន្ថែមចំនួន ៣៦ ពាន់លានដុល្លារពីវិស័យឯកជន និងពីវិស័យសាធារណៈ រវាងឆ្នាំ ២០២៣ និង ២០៥០ ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុស្តីពីអព្យាក្រឹតភាពកាបួននៅឆ្នាំ ២០៥០។

CCDR បានប៉ាន់ប្រមាណថា ដោយសារប្រទេសកម្ពុជាងាយរងគ្រោះដោយទឹកជំនន់ គ្រោះរាំងស្ងួត និងការឡើង កម្ពស់កម្រិតទឹកសមុទ្រ ប្រសិនបើគ្មានវិធានការបន្សំ និងកាត់បន្ថយត្រឹមត្រូវ ការប្រែប្រួលអាកាសធាតុអាចធ្វើឲ្យ ខាតបង់រហូតដល់ ៩ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាត្រឹមឆ្នាំ ២០៥០។

​លោក ស្រី ហុក បានបន្ថែមថា៖«កិច្ចខិតខំប្រឹងប្រែងរបស់ IFC មានគោលបំណងគាំទ្រដល់វិស័យឯកជនដ៏រឹងមាំ និងមាន លក្ខណ:ប្រកួតប្រជែង ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញដំណាក់កាលបន្ទាប់របស់ប្រទេស កម្ពុជាលើ ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព និងកាបួនកម្រិតទាប»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១១ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម