ព័ត៌មានជាតិ
កម្ពុជាកំពុងប្រមូលធាតុចូលដើម្បីរៀបចំគោលនយោបាយហិរញ្ញវត្ថុបៃតង
ធនាគារជាតិនៃកម្ពុជា (NBC) បានកំពុងដឹកនាំកិច្ចប្រជុំអន្តរក្រសួងក្នុងការប្រមូលធាតុចូលដើម្បីចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ គំនិតផ្តួចផ្តើម យន្តការកៀរគរហិរញ្ញវត្ថុបៃតង និងជំរុញសកម្មភាពនៃការវិនិយោគបៃតងដើម្បីចូលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។

កាលពីព្រឹកថ្ងៃទីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC បានដឹកនាំកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង ដែលមានវត្តមានចូលរួមពី ទេសាភិបាលរង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងមកពី ១២ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
បើយោងតាម NBC៖«កិច្ចប្រជុំក្រុមការងារអន្តរក្រសួងនេះ មានគោលបំណងចែករំលែក បច្ចុប្បន្នភាពនៃយុទ្ធសាស្រ្ត ផែនការសកម្មភាព និងគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាល ប្រមូលធាតុចូលបន្ថែម លើការអភិវឌ្ឍផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា លើប្រព័ន្ធវដ្តករសាស្រ្តស្តីពីហិរញ្ញវត្ថុបៃតងនៅកម្ពុជា និងលើដំណើរការរៀបចំមុខងារនិងភារកិច្ចរបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង និងពិភាក្សាអំពីការកំណត់ការងារអាទិភាព និងទិសដៅការងារដែលត្រូវអនុវត្តបន្តនាពេលអនាគត»។

NBC បានពន្យល់ថា យន្តការអន្តរក្រសួងនេះក៏ផ្តល់ឱកាសឱ្យសមាជិកនីមួយៗអាចចែករំលែកព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធក្នុងការងារទប់ទល់ការបែ្រប្រួលអាកាសធាតុ ដែលជាគោលដៅសកល ក៏ដូចជាគោលដៅរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
កាលពីថ្ងៃទី១៧ ខែតុលា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកនៃក្រុមធនាគារពិភពលោក បានសហការជាមួយសមាគមធនាគារនៅកម្ពុជា(ABC) រៀបចំសិក្ខាសាលាដើម្បីជំរុញហិរញ្ញប្បទានបៃតង គាំទ្រកំណើន ប្រកបដោយចីរភាព ជាពិសេស ដើម្បីជួយដោះស្រាយផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុ និងលើកកម្ពស់ប្រព័ន្ធធអេកូឡូស៊ីហិរញ្ញវត្ថុប្រប្រកបដោយចីរភាព និងបង្កើនសមត្ថភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកអំពី ហិរញ្ញប្បទានអាកាសធាតុ។

ជាមួយគ្នានេះ កាលពីដើមខែមករា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីជំរុញទីផ្សារហិរញ្ញវត្ថុបៃតងនៅកម្ពុជា ដែលគាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង។
ភាពជាដៃគូនេះមានគោលបំណងជួយកម្ពុជាដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ទាញយកសក្តានុពលពីហិរញ្ញវត្ថុបៃតង។
លោក យឹម លាត ទេសាភិបាលរងធនាគារជាតិកម្ពុជាបានលើកឡើងថា៖«វិស័យហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការគៀងគរធនធានសម្រាប់គម្រោងដែលធន់នឹងអាកាសធាតុ ប៉ុន្តែនេះនឹងតម្រូវឱ្យមានគោលនយោបាយត្រឹមត្រូវ និងការបង្កើតបរិយាកាសអំណោយផល»។
លោកថា៖«យើងប្តេជ្ញាបង្កើតក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុបៃតង ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏រឹងមាំមួយដើម្បីលើកទឹកចិត្តអោយមានការវិនិយោគក្នុងគម្រោងបៃតងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគាំទ្រដល់គម្រោងអាកាសធាតុរបស់រដ្ឋាភិបាល ដូចមានចែងនៅក្នុងការចូលរួមចំណែករបស់ជាតិក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
បច្ចុប្បន្ននេះ មានកត្តាជាច្រើនដែលបានរារាំងដល់សក្តានុពលហិរញ្ញវត្ថុបៃតងរបស់កម្ពុជា រួមទាំងកង្វះព័ត៌មានអំពីអ្វីដែលសម្គាល់ថាជាហិរញ្ញវត្ថុបៃតង និងគោលនយោបាយបៃតងក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ដើម្បីធ្វើនុវានុវត្ត និងដាក់ចេញផលិតផលហិរញ្ញវត្ថុប្រកបដោយចីរភាព។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក និងសាជីកម្មហិរញ្ញវត្ថុអន្តរជាតិ ស្តីពីស្ថានភាពអាកាសធាតុនិង ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (CCDR) ប្រទេសកម្ពុជានឹងត្រូវការការវិនិយោគបន្ថែមចំនួន ៣៦ ពាន់លានដុល្លារពីវិស័យឯកជន និងពីវិស័យសាធារណៈ រវាងឆ្នាំ ២០២៣ និង ២០៥០ ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុស្តីពីអព្យាក្រឹតភាពកាបួននៅឆ្នាំ ២០៥០។
CCDR បានប៉ាន់ប្រមាណថា ដោយសារប្រទេសកម្ពុជាងាយរងគ្រោះដោយទឹកជំនន់ គ្រោះរាំងស្ងួត និងការឡើង កម្ពស់កម្រិតទឹកសមុទ្រ ប្រសិនបើគ្មានវិធានការបន្សំ និងកាត់បន្ថយត្រឹមត្រូវ ការប្រែប្រួលអាកាសធាតុអាចធ្វើឲ្យ ខាតបង់រហូតដល់ ៩ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាត្រឹមឆ្នាំ ២០៥០៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


