ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ជំរុញបង្កើតរោងចក្រកែច្នៃស្វាយទុំ បញ្ចៀសកកស្ទះពេលប្រមូលផល
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានលើកឡើងថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងជំរុញលើកទឹកចិត្តឱ្យមានរោងចក្រកែច្នៃផ្លែស្វាយទុំក្នុងស្រុក ដើម្បីជួយស្រូបយកកសិផលរបស់កសិករកុំឱ្យមានបញ្ហាជាប់គាំងរឿងតម្លៃក្នុងរដូវកាលប្រមូលផល។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ លោក គួច ចំរើន បានមានប្រសាសន៍ថា ចំពោះបញ្ហាជាប់គាំងរឿងតម្លៃផ្លែស្វាយ ដែលធ្លាក់ថ្លៃនារដូវប្រមូលផលនេះ រដ្ឋបាលខេត្តកំពុងជំរុញទឹកចិត្តឱ្យមានរោងចក្រផលិត និងកែច្នៃផ្លែ ស្វាយទុំនៅក្នុងខេត្ត ដើម្បីអាចជួយដោះស្រាយបញ្ហាទាំងអស់នេះ ប៉ុន្តែលទ្ធផលជាផ្លូវការបែបណានៅមិនទាន់មានជាលក្ខណៈពេញលេញនៅឡើយ។

«នាពេលកន្លងមក កសិករធ្លាប់ជួបនូវហានិភ័យរឿងផ្លែស្វាយ មានន័យថា ដល់រដូវនៃការប្រមូលផល ផ្លែស្វាយតែងតែធ្លាក់ថ្លៃខ្លាំង ព្រោះគ្មានរោងចក្រកែច្នៃ ដើម្បីអាចធានាបាន នៅការនាំយកផលិតផលដែលប្រមូលបានទាំងអស់មកកែច្នៃទៅជាអ្វីមួយ»។
បើតាមលោកអភិបាលខេត្ត ការគាំទ្រឱ្យមានរោងចក្រកែច្នៃកំពុងដំណើរការទៅមុខ ប៉ុន្តែលទ្ធផលនៃការកែច្នៃមានលក្ខណៈអ្វីខ្លះបែបណា វាស្ថិតទៅលើស្ថានភាពជាក់ស្ដែង។

លោក គួច ចំរើន រំពឹងដែរថា សមិទ្ធផលនៃការកែច្នៃផ្លែស្វាយទុំ នឹងអាចសម្រេចបាននៅក្នុងឆ្នាំនេះ ដើម្បីបង្ហាញខ្លួនចូលមកផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងបម្រើដល់ការនាំចេញ។ អ្វីដែលជារឿងសំខាន់មួយទៀត ក៏អាចជួយស្រូបយកកសិផលរបស់ប្រជាកសិករទាំងក្នុងមូលដ្ឋាននិងខេត្តនានា ដែលបានប្រកបរបរដាំដំណាំផ្លែស្វាយ៕
ដោយ៖ ថារី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


