Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន Chevrolet Cambodia សម្ពោធរថយន្តថ្មី Chevrolet Trax 2024 ម៉ូដែល RS&LT មានពណ៌ច្រើនជម្រើស

បានផុស

នៅ

ក្រុមហ៊ុន Chevrolet Cambodia រៀបចំព្រឹត្តិការណ៍ដ៏ពិសេសនៃការបង្ហាញរថយន្តស៊េរីថ្មី ប្រណិត Chevrolet Trax ឆ្នាំ 2024 ។ អ្វីដែលកាន់តែទាក់ទាញ គឺរថយន្តស៊េរីថ្មីនេះបានផ្លាស់ប្តូរការរចនាស្ទើរទាំង​ស្រុង ទាំងផ្នែកខាងក្នុង និងខាងក្រៅ ជាមួយនូវប្រព័ន្ធសុវត្ថិភាពទំនើប បូករួមនឹងតម្លៃសមរម្យស្ទើរមិនគួរឲ្យជឿ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ នៅផ្សារទំនើប អ៊ីអន ម៉ល សែន សុខ ដោយមានការចូលរួមពី អ្នកសារព័ត៍មាន រួមទាំងកំពូលតារាចម្រៀងល្បី។ អ្វីដែលពិសេសមិនគួររំលងបាន គឺភ្ញៀវកិត្តិយសទាំងអស់អាចយល់ដឹងកាន់តែច្បាស់ពីមុខងារសំខាន់ៗរបស់រថយន្តស៊េរីថ្មី Chevrolet Trax 2024 ដែលបំពាក់មកសុទ្ធតែប្រព័ន្ធសុវត្ថិភាពប្រៀបដូចជំនួយការដ៏សកម្មរបស់អ្នកបើកបរ ព្រមទាំងការរចនារូបរាងថ្មីស្រឡាងបែបស្ទ័រដ៏គួរឲ្យទាក់ទាញ ស័ក្តិសមជាប្រភេទឡាន The All-New Chevrolet Trax 2024 ។

មិនតែប៉ុណ្ណោះ Chevrolet Trax 2024 បំពាក់ជាមួយកម្លាំងម៉ាស៊ីនធំជាងមុន ដែលមិន ត្រឹមបើកបរស្ទុះលើដងផ្លូវទេ តែវាក៏ផ្តល់នូវផាសុកភាពសម្រាប់អ្នករួមដំណើរព្រោះកន្លែង អង្គុយខាងក្នុងមានភាពទូលាយជាងមុន ប្រវែងតួខ្លួនរថយន្តវែងជាងមុន និងកម្ពស់ពីបាត ដីក៏ខ្ពស់ធ្វើឲ្យការបើកបរលើផ្លូវដែលពិបាកមួយចំនួននៅតាមខេត្តកាន់តែងាយស្រួល។

ក្នុងឱកាសនេះ លោកស្រី ទុយ លក្ខិណា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chevrolet Cambodia មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានរថយន្តម៉ូដែលថ្មី Chevrolet Trax 2024 ហើយលោកស្រីជឿជាក់ថាម៉ូដែលថ្មីនេះនឹងមានសន្ទុះខ្លាំងក្លាក្នុងទីផ្សារនៅកម្ពុជា។

សម្រាប់រថយន្ត Chevrolet Trax 2024 មាន២ម៉ូដែល គឺ RS និង LT ដែលម៉ូដែល RS មាន៥ពណ៍ និងម៉ូដែល LT មាន៦ពណ៍ សម្រាប់ជ្រើសរើស។ បំពាក់មកជាមួយកុងទ័រឌីជីថលទំហំធំ ៨អ៊ីញ និងអេក្រង់កម្សាន្តថាច់ស្ត្រីនទំហំ១១អ៉ិញ ងាយស្រួលមើល។  ជាមួយនឹងម៉ាស៊ីន 1.2 ជំនួយដោយ Turbocharge កម្លាំង137សេស និងកម្លាំងរមូល 220 Nm ប្រើប្រអប់លេខ6វគ្គ អូតូ។  ព្រមទាំងប្រព័ន្ធមើលកាមេរ៉ាខាងក្រោយ (Rear view Camera) ក៏ដូចជាប្រព័ន្ធសាកថ្មទូរសព្ទដោយឥតខ្សែ (Wireless Smartphone Charging) បំពាក់មកជាមួយ Speaker 6គ្រាប់ ធ្វើឲ្យការស្តាប់ចម្រៀងកាន់តែពីរោះរណ្ដំ។

ភ្ជាប់មកជាមួយប្រព័ន្ធគ្រឿងក្រោមដូចជា យ៉ាន់កង់ទំហំ ១៨អ៉ិញ  ភ្ជាប់នឹងប្រព័ន្ធចាប់ច្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់ (Automatic emergency braking ) រួមជាមួយ ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គនៅផ្នែកខាងមុខ (Forward collision alert)ប្រព័ន្ធចាប់ច្រាំងស្វ័យប្រវត្តិពេលមានថ្មើរជើងឆ្លងកាត់(Front pedestrian braking) ប្រព័ន្ធរក្សាគម្លាតសុវត្ថិភាពរថយន្ត (Following distance indicator)  ប្រព័ន្ធដាស់តឿនពេលរើចង្កូត ចេញពីគន្លងផ្លូវ និងរក្សារថយន្តក្នុងគន្លងផ្លូវសុវត្ថិភាព (Lane keeps assist with lane departure warning) ប្រព័ន្ធចង្កៀងគុជឆ្លាតវៃ ទម្លាក់ និងតម្លើងហ្វាកូដ ដោយស្វ័យប្រវត្តិ (IntelliBeam auto high beams)៕

(អត្ថបទពាណិជ្ជកម្ម)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្រ្តា ៖ អ្នកផលិត មាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ជីវិតកម្សាន្ដ៥ ម៉ោង មុន

នាយ តាក់ស៊ី រំភើបនិងដឹងគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលឧបត្ថម្ភការព្យាបាលលោក នៅមន្ទីរពេទ្យព្រះកេតុមាលា ទាំងស្រុង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

គូស្នេហ៍អ្នកផលិតមាតិកា មួយគូទៀតហើយ ចង់លាពាក្យថា “សង្សារ” ធ្វើជាដៃគូជីវិត (មានវីដេអូ)

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

Sokha Hotels

ព័ត៌មានពេញនិយម