សេដ្ឋកិច្ច
គម្រោងលំនៅឋាន ម៉ន ដានី បើកការដ្ឋានសាងសង់«គម្រោងទី២៩» ឡើងវិញ
គម្រោងលំនៅឋាន ម៉ន ដានី ចាប់ដៃគូសហការជាមួយគម្រោងលំនៅឋានភូមិដ្ឋានសន្តិភាព នៅថ្ងៃទី ១ ធ្នូនេះ បានប្រកាសបើកការដ្ឋានសាងសង់«គម្រោងទី២៩»ឡើងវិញ ដែលមានទីតាំងស្ថិតនៅភូមិចំការស្បូវ ភូមិដំណាក់ជ័យ ភូមិដុតកំបោរ ភូមិភាន្សា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ពិធីបើកសម្ពោធនេះមានការអញ្ជើញចូលរួមពីលោកស្រី ម៉ន ដានី អគ្គនាយិកាគម្រោងលំនៅដ្ឋាន ខេភី ម៉ន ដានី អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ប្រធានកិត្តិយស គម្រោងលំនៅដ្ឋានភូមិសន្តិភាព លោក លួម ផល្លី ប្រធានគម្រោងភូមិសន្តិភាព ឯកឧត្តម ងួន សុខជាតិ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ព្រមទាំងភាគីពាក់ព័ន្ធ និងអតិថិជនជាច្រើននាក់ទៀត។

ថ្លែងក្នុងពិធីនេះ លោកស្រី ម៉ន ដានី បានបញ្ជាក់ប្រាប់អតិថិជនរបស់គម្រោងលំនៅដ្ឋាន ម៉ន ដានី ដែលមានបញ្ហាថា ក្រុមហ៊ុនបានប្រកាសបើកការដ្ឋានសាងសង់ឡើងវិញ ដើម្បីបន្តអនុវត្តតាមកិច្ចសន្យារវាងក្រុមហ៊ុន និង អតិថិជន ជាពិសេស ដើម្បីការពារផលប្រយោជន៍អតិថិជន។ លោកស្រីស្នើសុំអតិថិជនបន្តជឿជាក់ និង សហការជាមួយក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ហើយក្រុមហ៊ុននៅតែមានឆន្ទៈសាងសង់នឹងប្រគល់ផ្ទះជូនអតិថិជនតាមលារសន្យា និង ពុំគេចវេះទៅទីណាឡើយ ហើយលោកស្រីប្ដេជ្ញាចិត្តបន្តការពារផលប្រយោជន៍របស់អតិថិជន។
គួរបញ្ជាក់ថា «គម្រោងទី២៩» គឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំង៣១គម្រោងរបស់ក្រុមហ៊ុន។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់លើកដំបូងនៅក្នុងឆ្នាំ២០២១ នៅដំណាក់កាលដំបូងលើផ្ទៃដី១០០ហិកតា ក្នុងដើមទុនប្រមាណជា ៥៣, ០២៥,០០០ ដុល្លារ។ ការសាងសង់ចាប់ផ្ដើមដំណើរការបាន២៥% ស្ថានភាពនៃការរីករាលដាលកូវីដ-១៩ នៅលើពិភពលោកក៏បានឈានមកដល់ប្រទេសកម្ពុជា ហើយបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារអចលនវត្ថុនៅកម្ពុជា ក្នុងនោះក៏មានគម្រោងលំនៅឋាន ម៉ន ដានី ផងដែរ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


