ព័ត៌មានជាតិ
កោះមួយហុំព័ទ្ធដោយទន្លេមេគង្គ មួយឆ្នាំ រកចំណូលបានជាង ៣៥ម៉ឺនដុល្លារ
ក្រូចថ្លុងកោះទ្រង់ គឺ ជាផលិតផលកសិកម្មរបស់កម្ពុជា ដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងបញ្ជីកម្មសិទ្ធិបញ្ញាពិភពលោក។ ផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចាត់ទុកជាផ្លែឈើហូបធម្មជាតិដ៏ពេញនិយម និងមានឱជារសឆ្ងាញ់ពិសានិងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយម។

ក្រូចថ្លុង នៅទីនេះមានរសជាតិផ្អែមឆ្ងាញ់ សាច់ទន់ល្មើយ សំបកក៏មិនជាក្រាស់ប៉ុន្មានឡើយចំណែកដើមមានកម្ពស់ជាមធ្យមប្រមាណ៣ម៉ែត្រ។ ក្រូចថ្លុងនេះ បានក្លាយជាដំណាំសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋសង្កាត់កោះទ្រង់ចំណូលបានពីការលក់ក្រូចថ្លុងក្នុង១ឆ្នាំមានជាង ៣៥៨,៦៨០ ដុល្លារអាមេរិក ។

លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះបានលើកឡើងថា ក្រុងក្រចេះមានផ្ទៃដីដាំដុះចំនួន ២,៦០៣ ហិចតាក្នុងនោះស្រូវវស្សាចំនួន១០៦៤ហិចតា, ស្រូវប្រាំង ១,៣៧០ ហិចតានិងដំណាំរួមផ្សំចំនួន១៦៩ ហិចតា ។ ដោយឡែក នៅសង្កាត់កោះទ្រង់មានដំណាំសេដ្ឋកិច្ច(ក្រូចថ្លុង)មានដើមក្រូចថ្លុងចំនួន៨,៨១៧ ដើមក្នុងនោះកំពុងឲ្យផលមានចំនួន៣,៤១៤ដើម។
ក្នុងមួយឆ្នាំៗប្រជាពលរដ្ឋទទួលបានចំណូលពីការដាំក្រូចនេះចំនួន ៣៥៨,៦៨០ ដុល្លារអាមេរិក។ ក្រូចថ្លុងមួយដើមអាចផ្តល់ផលរហូតដល់១០០ផ្លែឯណោះ ។ ក្រូចថ្លុងកោះទ្រង់នេះ ក្នុងមួយផ្លែគេលក់ពី១០,០០០ទៅ ១២០០០ រៀលនៅខេត្តក្រចេះនិងពី១២០០០ ទៅ១៤,០០០រៀលនៅភ្នំពេញ ។
នៅលើកោះទ្រង់ក្នុងទឹកដីក្រុងក្រចេះបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋដាំក្រូចថ្លុងសរុប ៣៣១ គ្រួសារជា សមាជិកសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ ។



កោះទ្រង់ជាកោះធំមួយហុំព័ទ្ធដោយទន្លេមេគង្គ។ កោះនេះមានបណ្តោយប្រមាណ ៤.៥ គីឡូម៉ែត្រពីជើងទៅត្បូងព័ទ្ធដោយផ្លូវលំមួយខ្សែប្រវែង ៩ គីឡូម៉ែត្រ អមទៅដោយដើមក្រូចថ្លុង ដែលមានរសជាតិផ្អែមពីធម្មជាតិ ពិតៗនិងមានទេសភាពយ៉ាងស្រស់ត្រកាល ដែលអំណោយផលសម្រាប់សកម្មភាពទេសចរណ៍ដូចជា ជិះកង់ រទេះសេះ រទេះគោ ម៉ូតូឌុប ទស្សនា កម្សាន្ត និងមានផ្ទះស្នាក់ សហគមន៍ដែលមានផ្តល់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈនិងមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់ នារដូវប្រាំង ដែលលាត សន្ធឹងតាមបណ្តោយកោះផ្នែកខាងកើតទល់មុខ នឹងទីរួមខេត្តក្រចេះគួរជាទីគយគន់និងការធ្វើដំណើរកម្សាន្តដ៏មនោរម្យរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាពិសេស គឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិផងដែរ។
លោក សេក ប៊ុនហេង បានឲ្យដឹងថា កោះទ្រង់ក៏ជារមណីយដ្ឋានទេសចរណ៍មួយដ៏សំខាន់ ផងដែរ ជាក់ស្តែងក្នុងឆ្នាំ២០២០ កន្លងទៅមានភ្ញៀវទេសចរជាតិ ១៦,៨៥០នាក់ និងអន្តរជាតិ ៣៧៦ នាក់និងទទួលប្រាក់ចំណូលបានចំនួនជាង ១២៦ លានរៀល ។

ក្រូចថ្លុងកោះទ្រង់ត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រ ដើម្បីរួមចំណែកការពារអត្តសញ្ញាណផលិតផលប្រពៃណីសំដៅធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិតាំងពីឆ្នាំ ២០១៨។ ផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចាត់ទុកថាជាផ្លែឈើធម្មជាតិដ៏ពេញនិយមមានឱជារសឆ្ងាញ់និងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ នេះគឺជាផលិតផលកសិកម្មរបស់កម្ពុជាមួយទៀត ដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងបញ្ជីកម្មសិទ្ធិ បញ្ញាពិភពលោក។
អត្ថប្រយោជន៍នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះថា ជាឧបករណ៍ទីផ្សារដ៏មានសក្ដានុពលនិងប្រសិទ្ធភាពខ្ពស់ដើម្បីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ហើយការដាក់ឲ្យប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ«ក្រូចថ្លុងកោះទ្រង់»នេះនឹងជួយបង្កើនឱកាសការងារនិងប្រាក់ចំណូលជូនប្រជាជនមូលដ្ឋានព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍ជាតិថែមទៀត៕
អត្ថបទ៖ ណារី
សូមចុចអាន៖ ក្រៅពីសត្វផ្សោត ខេត្តក្រចេះ មានតំបន់ទេសចរណ៍១៨កន្លែងទៀត ប្រហែលជាអ្នកមិនធ្លាប់បានដឹង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


