Connect with us

សេដ្ឋកិច្ច

​ការលើកលែងពន្ធរដ្ឋបាលលើអចលទ្រព្យផុត​ឱសានុវាទ​មួយខែទៀត​

បានផុស

នៅ

​អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ ​បានប្រកាសថា ​ការលើកលែង​ទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) សម្រាប់ពន្ធលើអចលទ្រព្យ ​នឹងផុតកំណត់នៅ​ដំណាច់​ខែមិថុនា ខាងមុខនេះ និងបាន​ដាស់តឿនដល់អ្នកដែលមានកាតព្វកិច្ចប្រកាសបង់ពន្ធ ត្រូវអនុវត្ត​តាមច្បាប់ និងបទប្បញ្ញត្តិ​ជាធរមាន ដើម្បីជៀសវាងការទទួលរងទណ្ឌកម្មរដ្ឋបាល និងផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ​ចំពោះអចលនទ្រព្យ​ដែលមិនធ្លាប់ចុះបញ្ជីសូមម្ចាស់អចលនទ្រព្យរួសរាន់មកចុះបញ្ជីអចលនទ្រព្យរបស់ខ្លួននៅអគ្គនាយកដ្ឋានពន្ធដា ឬសាខាពន្ធដារខេត្ត-ខណ្ឌ ​ដែលអចលនទ្រព្យស្ថិតនៅដោយត្រូវបំពេញទម្រង់ចុះបញ្ជី​ដែលរដ្ឋបាលសារពើពន្ធបានកំណត់។

​សូមរំលឹកថា ​ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ ២០២៤ ​ត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាន ​ដោយត្រូវប្រកាស ​និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី ០១ ខែមករា ​ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម