សេដ្ឋកិច្ច
តើរដ្ឋាភិបាលបន្តលើកទឹកចិត្តពន្ធអចលនទ្រព្យយ៉ាងណាខ្លះនៅឆ្នាំ២០២៥?
ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ជាប្រភេទពន្ធប្រចាំ ដែលអ្នកជាប់ពន្ធត្រូវបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ ចាប់ពីខែមករា ដល់ដំណាច់ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ មានន័យថា សម្រាប់ឆ្នាំ២០២៥ ត្រូវដាក់លិខិតប្រកាសបង់ប្រាក់ពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើយោងអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងដំណាក់កាលបច្ចុប្បន្ន ពន្ធលើអចលនទ្រព្យអនុវត្តតែចំពោះតែអចលនទ្រព្យស្ថិតក្នុងរាជធានីភ្នំពេញ និងបណ្តាក្រុងនៃខេត្តនានាកម្ពុជាតែប៉ុណ្ណោះ។
ជាក់ស្តែង ឆ្នាំ២០២៥ នេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍លើកទឹកចិត្តពន្ធចំពោះពន្ធមួយចំនួនដូចខាងក្រោម៖
- អចលនទ្រព្យដែលមានតម្លៃតិចជាង ឬស្មើ ១០០ ០០០ ០០០ (មួយរយលាន) រៀល ត្រូវទទួលបានការលើកលែងពន្ធលើអចលនទ្រព្យ
- អចលនទ្រព្យជាប្រភេទដីកសិកម្ម ដែលប្រជាពលរដ្ឋកំពុងបង្កបង្កើនផល និងសំណង់ដែលបម្រើផ្ទាល់ និងអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម ដែលអចលនទ្រព្យមានភូមិសាស្ត្រស្ថិតនៅក្នុងរាជធានី និងក្រុងនៃខេត្តនានា ដោយពុំចាំបាច់ភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីស្ថាប័នមានសមត្ថកិច្ចឡើយ ឱ្យតែនៅលើឯកសារកាន់កាប់ដី (ប័ណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិ) បានបញ្ជាក់ថា ជាប្រភេទដីធ្លីកសិកម្ម
- ករណីអចលនទ្រព្យដែលមានឯកសារកាន់កាប់ដី (ប័ណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិ) ជាប្រភេទដីលំនៅឋានដែលមានភូមិសាស្ត្រស្ថិតនៅ ក្នុងរាជធានីភ្នំពេញ និងក្រុងនៃខេត្តនានា ប៉ុន្តែស្ថានភាពប្រើប្រាស់ដីធ្លីជាក់ស្តែងត្រូវបានប្រជាពលរដ្ឋកំពុងធ្វើកសិកម្មបង្កបង្កើនផល អចលនទ្រព្យនោះត្រូវទទួលបានការលើកលែងពីការបង់ពន្ធលើអចលនទ្រព្យផងដែរ ប៉ុន្តែតម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់ អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរមូលដ្ឋាន។

- អចលនទ្រព្យដែលបានចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលនទ្រព្យនាពេលកន្លងមក ខុសមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ ត្រូវបាន លើកលែងការកំណត់ពន្ធឡើងវិញ ដែលមានប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចាប់ពីឆ្នាំដាក់ឱ្យអនុវត្តពន្ធ រហូតដល់ឆ្នាំ២០២៤
- អចលនទ្រព្យ (មានប័ណ្ណកម្មសិទ្ធិ ឬគ្មានប័ណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក បន្តអនុញ្ញាត ឱ្យចុះបញ្ជី និងបង់ប្រាក់ពន្ធ ចាប់ពីឆ្នាំកាន់កាប់ ឬទទួលប្រយោជន៍ចុងក្រោយ និងចំពោះអចលនទ្រព្យដែលបានចុះបញ្ជី និងប្រកាសបង់ពន្ធកន្លងមក ប៉ុន្តែខកខានពុំបានប្រកាសបង់ពន្ធក្នុងឆ្នាំខ្លះ អនុញ្ញាតបន្តការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥
- លើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះសង្កាត់ចំនួន៤ (បួន) ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ ដែលកាត់ពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល ព្រមទាំងអចលនទ្រព្យស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃ ខេត្តកំពត៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


