Connect with us

សេដ្ឋកិច្ច

​សហគ្រាស វង្ស តារា ​ចាយទុនជាង ៤០ ម៉ឺនដុល្លារ កែច្នៃគ្រំចំពុះទា

បានផុស

នៅ

ផលិតផល​គ្រំចំពុះទា ពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុងចាប់ផ្ដើម​មាន​វត្តមាន​នៅកម្ពុជានៅដើមឆ្នាំ ២០២០។

កូនស្រីម្ចាស់សហគ្រាស វង្ស តារា កញ្ញា វង្ស ដាលីស ប្រាប់កម្ពុជាថ្មីថា ការកែច្នៃដំបូងក្រុមហ៊ុនឪពុករបស់នាងផ្ដោត លើ​គ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនកែច្នៃ វង្ស តារា មានផលិតផលកែច្នៃជាច្រើនមុខ ដូចជាគ្រំជំពុះទា ដែលមានក្រៀម បកសាច់មួយចំហៀង និងបកសាច់សុទ្ធ បង្គាក្រៀម និងកាពិជាដើម។

ចំពោះសង្វាក់ផលិតកម្ម កញ្ញ វង្ស ដាលីស ប្រាប់ថា សិប្បកម្មបានប្រមូលទិញផលសមុទ្រពីប្រជាសហគមន៍ដែលជាអ្នកចិញ្ចឹម យក​មកលាងសម្អាតស្ងោរបកយកសាច់។

បច្ចុប្បន្នផលិតផលកែច្នៃ វង្ស តារា មានលក់ទូទាំង ២៥ រាជធានី-ខេត្ត ហើយក៏មានលក់នៅផ្សារម៉ាក្រូផងដែរ។

កញ្ញ វង្ស ដាលីស ប្រាប់ថា ដើមទុនគិតចាប់តាំងពីការចាប់ផ្ដើមដំបូងប្រមាណ ៤០ ម៉ឺនដុល្លារ ខណៈមួយរយៈនេះ មានអតិថិជនចាប់អារម្មណ៍ច្រើន និងមានការគាំទ្រសឹងរាល់ថ្ងៃ ដែលថ្ងៃខ្លះផលិតដល់ ១ តោនសាច់ក៏មាន។

ចំពោះតម្លៃគ្រំចំពុះទាដែលកែច្នៃរួចហើយ ចន្លោះពី ៦ ទៅ ៧ ដុល្លារ សម្រាប់គ្រំជំពុះទាបកមួយចំហៀង ខណៈសាច់សុទ្ធ ៤ ម៉ឺនរៀល ក្នុងមួយគីឡូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីអាយុជាង ៣០ ឆ្នាំ ម្នាក់ សង្ស័យត្រូវគេដឹកទៅទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែង ដោយសភាពនៅមានដង្ហើម

KPT+៨ ម៉ោង មុន

តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

ព័ត៌មានបឋម ៖ នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង នៅខណ្ឌចំការមន មិនទាន់ដឹងមូលហេតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

គូស្នេហ៍ចិន​ ប្រឹងជម្នះ​ឧបសគ្គ​គ្រួសារ​ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម