សេដ្ឋកិច្ច
ប្រតិបត្តិការរបស់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនខ្ពស់នៅក្នុងត្រីមាសទី១ឆ្នាំនេះ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ក្នុងត្រីមាសទី១ ឆ្នំា២០២៤ បានរាយការណ៍ពីភាពល្អប្រសើរនៃប្រតិបត្តិការរបស់ខ្លួនដោយសម្រេចបានប្រាក់ចំណូលសរុបចំនួន ៩៧,៣៦៤ពាន់លានរៀល កើនឡើង ២៥,៤៣%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឆ្លុះបញ្ចាំងអំពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចសកលនិងតំបន់។

លោក លូ គឹមឈន់ អគ្គនាយកនៃផែស្វយ័តក្រុងព្រះសីហនុបានមានប្រសាសន៍នៅក្នុងឯកសារនោះថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ កសស ទទួលបានប្រាក់ចំណូលសរុបចំនួន ៩៧,៣៦៤ពាន់លានរៀល និងបានចំនេញសុទ្ធក្រោយបង់ពន្ធ ក្នុងការិយបរិច្ឆេទចំនួន ៣៣,២៩៥ពាន់លានរៀល។ បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ ប្រាក់ចំណូលកើនឡើងចំនួន ២៥,៤៣%។
លោកបានថ្លែងបញ្ជាក់ថា៖«លទ្ធផលនេះបណ្តាលមកពី បរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើង ប៉ុន្តែដោយក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានការចំណេញពីទ្រព្យសកម្ម ដែលចាត់ថ្នាក់ជាទ្រព្យសម្រាប់លក់របស់ កសស ជាដីចំនួន ០១ កន្លែងនោះ ទើប ធ្វើអោយចំណេញសុទ្ធក្រោយបង់ពន្ធសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ ឃើញមានការថយចុះខ្លាំងប្រមាណ ៤៩.៥៣% ស្មើនឹង ៣២.៦៨១.៧៤៧.០០០ រៀល ជាលទ្ធផលចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធ មាន ចំនួន ៣៨៨.១៩ រៀល សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ នេះ»។
លោកបានគូសបញ្ជាក់ទៀតថាក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កុងតឺន័រដែល បានឆ្លងកាត់ កសស មានចំនួន ២១៧.២០៣ TEUs ពោលគឺ កើនចំនួន ៤២.៥៥៤ TEUs ស្មើនឹង ៩.៦០% បើ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ ។
លោកបានថ្លែងថា ៖«កសស នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញសេវាកម្ម អាជីវកម្មឱ្យកាន់តែល្អប្រសើរ និងសម្រេចបាន លទ្ធផលខ្ពស់ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន។ កសស បានពង្រឹងប្រសិទ្ធភាពការងារ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាកម្មរបស់អតិថិជន និងការរីកចម្រើន សេដ្ឋកិច្ចជាតិ»។ បើយោងតាមលោក លូ គឹមឈន់ ដោយសារតែមានការកើនឡើងនូវបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ កសស បានធ្វើការកែ សម្រួលផែច្រាំងថ្មី (សាងសង់ឆ្នាំ១៩៦៩ ប្រវែង ៣៥០ ម៉ែត្រ) ទៅជាចំណតផែកុងតឺន័រប្រវែង ២៥៣ ម៉ែត្រ ដើម្បីក្លាយជាចំណតកុងតឺន័រមួយបន្ថែមទៀត ដែលបច្ចុប្បន្នមានត្រឹមតែពីរចំណតប៉ុណ្ណោះ។

ជាងនេះទៅទៀត កសស បាននឹងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ផែកុងតឺន័រថ្មី (ជំហានទី១) ប្រវែង ៣៥០ ម៉ែត្រ និងមានជម្រៅទឹក ១៤.៥ ម៉ែត្រ ដែលបានបើកសម្ពោធការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរួមបញ្ចូល ទាំងការបំពាក់គ្រឿងចក្រលើកដាក់កុងតឺន័រទំនើប ប្រភេទ QC ចំនួន ០៣ គ្រឿង និងប្រភេទ RTG ចំនួន ០៩ គ្រឿង រថលើកកុងតឺន័រទទេ (Empty Reach Stacker) ចំនួន ០២ គ្រឿង ក្បាលសណ្តោងកុងតឺន័រ ចំនួន ១៦គ្រឿង និងប្រព័ន្ធគ្រប់គ្រងចំណតផែកុងតឺន័រស្វ័យប្រវត្តិកម្ម ០១ កំភ្លេ។
តាមការរំពឹងទុកគម្រោងនេះនឹងគ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្តាល ឆ្នាំ២០២៧ ហើយសមត្ថភាពលើកដាក់កុងតឺន័រដល់ ១.២៥០.០០០ TEUs ក្នុង ១ឆ្នាំ ពេលដែលចំណតផែកុងតឺន័រនេះដាក់ឱ្យប្រតិបត្តិការនៅ ឆ្នាំ២០២៧ ខាងមុខ។ នេះបើតាមលោកគឹមឈន់៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?