Connect with us

សេដ្ឋកិច្ច

​គម្រោង​សាងសង់​កំពង់ផែ​ទឹកជ្រៅ​ព្រះសីហនុ ​ជំហាន​ទី​២ ​ចាប់ផ្ដើម​នាពាក់កណ្ដាល​ឆ្នាំនេះ​

បានផុស

នៅ

គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ទឹកជ្រៅ​ក្រុង​ព្រះសីហនុ​ជំហាន​ទី​២ ​គ្រោង​ចាប់ផ្ដើម​សាងសង់នៅពាក់កណ្ដាល ឆ្នាំ ២០២៦នេះ ​ខណៈ​​ជំហាន​ទី១ ​សម្រេច​បាន​ប្រមាណ ៦៥%​ ​ដែលគ្រោងបញ្ចប់​នៅ​ឆ្នាំ ​២០២៧ លឿន​ជាងផែនការ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក លូ គឹមឈន់ ​ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ មានប្រសាសន៍នៅថ្ងៃទី ០៦ ខែមេសា ២០២៦ថា នៅឆ្នាំ​ក្រោយ ​កំពង់ផែទឹកជ្រៅជំហានទី១ ​នឹង​សាងសង់​រួចរាល់ នោះថ្លៃដឹកជញ្ជូនតាមសមុទ្រនៅក្នុងតំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក ​មកកម្ពុជានឹងថយចុះ ២០០ ដុល្លារ ក្នុងមួយកុងតឺន័រ។​

​លោក លូ គឹមឈន់ បានឱ្យដឹងថា នៅឆ្នាំ ២០២៩ នឹងបញ្ចប់ការសាងសង់គម្រោងកំពង់ផែទឹកជ្រៅជំហានទី២ ដែលកប៉ាល់នៅទូទាំង​ឥណ្ឌូប៉ាស៊ីហ្វិក ពោលគឺកប៉ាល់ដែលបើកតាមសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក និងសមុទ្រឥណ្ឌា និងអាមេរិក​អាចចូលចតបានដោយផ្ទាល់ ដែល​នឹង​កាត់បន្ថយថ្លៃដឹកជញ្ជូនបន្ថែម​​ទៀត ធ្វើឱ្យមាន​ការ​ទាក់ទាញវិនិយោគិន ​និង​ជំរុញការ​ធ្វើ​ពាណិជ្ជ​កម្ម និងសេដ្ឋកិច្ច​។ ​

​លោក លូ គឹមឈន់ ​បញ្ជាក់ថា៖ «កំពង់ផែទឹកជ្រៅជំហានទី២ ដែលមានជម្រៅទឹក ១៩,៥ ម៉ែត្រ ​កំពុងដាក់ដេញថ្លៃ ​ខែ ៦ ខែ ៧ ចាប់ផ្ដើមសាងសង់ ​ហើយជំហានទី៣ ​កំពុងគូប្លង់លម្អិតរួចហើយ ​រៀបចំឯកសារដាក់ដេញថ្លៃនៅចុងឆ្នាំនេះ»។

​លោក លូ គឹមឈន់ ​បានបន្ថែមថា ​បច្ចុប្បកម្ពុជា​ មានកំពង់ផែកុងតឺន័រប្រវែងជាង​ ៦៥៣ ម៉ែត្រ ហើយបើបូកបន្ថែម ៣ ជំហាននេះទៀត នឹងឡើងដល់ជា ២ ពាន់ម៉ែត្រ ​ខណៈរាជរដ្ឋាភិបាល​មានទិសដៅ​សាងសង់កំពង់ផែ​ជាបន្តបន្ទាប់​ឱ្យ​ដើរស្រប​នឹង​កំណើន​សេដ្ឋកិច្ច។

​តាមផែនការដំណើរការ​សាងសង់កំពង់ផែទឹកជ្រៅជំហានទី១ ដែលមានជម្រៅ ១៤,៥ ម៉ែត្រ គ្រោង​បញ្ចប់​ការសាងសង់​​នៅ​ឆ្នាំ ២០២៨។ ​

ការ​អភិវឌ្ឍ​ចំណតផែ​កុងតឺន័រ​ថ្មីទាំង ៣ ដំណាក់​​កាល​ នឹងប្រែក្លាយកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​ទៅជាកំពង់ផែ​អន្តរ​ជាតិ​​​ខ្នាតធំ ​(Hub Port) ​ដែលអនុញ្ញាត​ឱ្យនាវាកុង​តឺន័រ​ធុនធំៗ​ មានផ្លូវដឹកជញ្ជូន​ពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូល​ចតបាន ​ដោយពុំមានឧបសគ្គលើជម្រៅទឹក​៕

អត្ថបទ៖​ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម