សេដ្ឋកិច្ច
ការបិទរោងចក្រនៅថៃកើនឡើង បង្កើនការធ្លាក់ចុះនៃផលិតកម្ម
ក្រុមហ៊ុនធនាគារពាណិជ្ជថៃ Kiatnakin Phatra Financial Group (KKP) បានរកឃើញថា កំណើននៃការបិទរោងចក្រ បានបង្កើនការព្រួយបារម្ភលើការចុះខ្សោយនៃវិស័យផលិតកម្មថៃ ដោយសន្ទស្សន៍ផលិតកម្មរបស់ប្រទេសនេះ បានជួបប្រទះនឹងការធ្លាក់ចុះក្នុងរយៈពេល ១៥ ខែ ពីខែធ្នូ ២០២២ ដល់ខែមីនា ២០២៤ ទោះបីជាមានការស្ទុះងើបឡើងវិញនៃពាណិជ្ជកម្មសកលនៅចុងឆ្នាំមុនក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី១២ម្សិលមិញនេះ។

ការស្រាវជ្រាវថ្មីរបស់ KKP បាននិយាយថា ថៃបានជួបប្រទះនឹងកំណើននៃការបិទរោងចក្រ ជាពិសេសចាប់តាំងពីឆមាសទី២នៃឆ្នាំមុន។ នៅឆ្នាំ ២០២១ រោងចក្រជាមធ្យមចំនួន ៥៧ បានបិទក្នុងមួយខែ ហើយតួលេខនេះបានកើនដល់ ៨៣ រោងចក្រ/ខែ នៅឆ្នាំ ២០២២ ដោយបន្តកើនឡើងជាគំហុករហូតដល់ ១៥៩ រោងចក្រ/ខែ ក្នុងអំឡុងឆមាសទី២នៃឆ្នាំ ២០២៣។
ការស្រាវជ្រាវបន្ថែមថា ចាប់ពីឆ្នាំ ២០២៣ រហូតដល់ត្រីមាសទី ១ ឆ្នាំ ២០២៤ រោងចក្រប្រហែល ១ ៧០០ ត្រូវបានបិទ ដែលប៉ះពាល់ដល់កម្មករប្រហែល ៤២ ០០០ នាក់។
ជាមួយគ្នានោះទៀតសោត អត្រានៃការបើករោងចក្រថ្មី មិនស៊ីគ្នាជាមួយល្បឿននៃអត្រានៃការបិទនោះទេ ដោយនៅចន្លោះខែមករា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ ២០២៤ ចំនួននៃការបិទរោងចក្រកើនឡើងលើសពីចំនួននៃការបើករោងចក្រថ្មី។ របាយការណ៍ស្រាវជ្រាវបន្តថា ជាមធ្យម រោងចក្រថ្មីចំនួន ១៥០ បានបើក/ខែ នៅចន្លោះពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៣ ប៉ុន្តែចំនួននេះបានធ្លាក់មកត្រឹមប្រហែល ៥០/ខែ ចាប់ពីខែកក្កដា ឆ្នាំ ២០២៣ ដល់ខែមករា ឆ្នាំ ២០២៤។

KKP បានចង្អុលបង្ហាញថា ការបិទភាគច្រើនពាក់ព័ន្ធនឹងរោងចក្រធំៗ ខណៈការបើកថ្មីភាគច្រើនជារោងចក្រតូចៗ ដែលនិន្នាការនេះបង្ហាញថា បញ្ហារចនាសម្ព័ន្ធគឺជាកង្វល់ដ៏ធំ មិនត្រឹមតែបញ្ហាប្រឈមក្នុងប្រតិបត្តិការប៉ុណ្ណោះ។ ការបិទរោងចក្រធំៗ បង្ហាញពីការលំបាកដែលកំពុងកើនឡើង ដែលប្រឈមនឹងវិស័យផលិតកម្មរបស់ប្រទេស។
មិនត្រឹមតែប៉ុណ្ណោះ ភាពញឹកញាប់នៃការបិទរោងចក្រ និងការបើកដំណើរការ បានប្រែប្រួលតាមឧស្សាហកម្មផ្សេងៗគ្នា។ វិស័យដូចជា ស្បែក កៅស៊ូ កសិកម្ម ឈើ និងគ្រឿងម៉ាស៊ីន បានជួបប្រទះនឹងឧបសគ្គយ៉ាងធ្ងន់ធ្ងរ ទាំងការកាត់បន្ថយផលិតកម្ម និងអត្រាបិទរោងចក្រខ្ពស់។
ការស្រាវជ្រាវគូសបញ្ជាក់ទៀតថា កំណើនបំណុលដ៏ធ្ងន់ក្នុងវិស័យផលិតកម្ម បានលេចចេញជាកង្វល់ដ៏សំខាន់ ដោយសង្កត់ធ្ងន់លើបញ្ហារចនាសម្ព័ន្ធ និងសេវាបំណុលដែលកាន់តែយ៉ាប់យ៉ឺន។ រោងចក្រងាយរងគ្រោះជាច្រើន ដែលប្រើប្រាក់កម្ចីទៅមិនដំណើរ ភាគច្រើនបិទទ្វារនៅទីបញ្ចប់៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


