Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​រក​ចំណូលបាន​ ១ ពាន់លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ទុរេន​ ត្រឹម​រយៈពេល​២ខែ​

បានផុស

នៅ

ស្ថិតិ​ពី​​សមាគម​បន្លែ​ និង​ផ្លែ​ឈើ​វៀតណាម បាន​​បង្ហាញ​ថា ​ការ​នាំ​ចេញ​ទុរេនរបស់​ប្រទេស​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ​ បាន​កើន​ដល់​ ១,៥ ប៊ីលាន​ដុល្លារ​ ប៉ុន្តែ​ជាង​ ១ ប៊ីលាន​ដុល្លារ​ក្នុង​នោះ​ រក​បាន​នៅ​ខែ​ឧសភា និង​មិថុនា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ ​​Việt Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម លោក Đặng Phúc Nguyên បាន​ឱ្យ​ដឹង​ថា ការនាំចេញទុរេនកំពុងកើនឡើងយ៉ាងខ្លាំង ដោយទំហំនៃការនាំចេញផ្លែឈើប្រភេទ​នេះ​ បាន​ឈានដល់ ៤៥០ លានដុល្លារក្នុងខែឧសភា ​ឬ​ស្មើ​នឹង​កំណើន​ ១០៧ ភាគរយ ធៀបនឹងខែមេសា​ និង ៣៤ ភាគរយ​ ធៀប​នឹងខែ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។  ​

ការ​នាំ​ចេញ​ប្រចាំ​ខែ​មិថុនា​វិញ​ ​​ត្រូវ​បាន​​ប៉ាន់​ស្មាន​ថា ​នឹង​កើន​ដល់ ៦០០ លាន​ដុល្លារ​​ ខណៈ​ចំណូល​ប្រចាំ​ឆមាស​ទី១​ កើន​ដល់​ជាង​ ១,៥ ប៊ីលាន​ដុល្លារ​។ ​​ចិន គឺជាប្រទេសនាំចូលទុរេនស្រស់របស់វៀតណាមច្រើនជាងគេ ​​ហើយ​បន្ទាប់​មក​គឺ​ថៃ​ ដែល​​ជាអ្នកនាំចូលទុរេន​ក្លាសេ​​វៀតណាម​ច្រើន​បំផុត​។

តាម​ធម្មតា​ រដូវ​ទុរេន​ហូរហៀរ​របស់​វៀតណាម​ មាន​រយៈ​ពេល​ចន្លោះ​ពី​ខែ​ឧសភា​ ទៅ​ខែ​សីហា​។

បើ​តាម​ស្ថិតិ​ ទុរេន​បន្ត​នាំមុខ​ទីផ្សារ​នាំ​ចេញ​​ផ្លែឈើ​របស់​វៀតណាម​ ដោយ​មាន​ចំណូល​ខ្ពស់​ជាង​ផ្លែ​ស្រកានាគ ដែល​ធ្លាក់​ឈរ​​នៅ​កំពូលតារាង​ ​ជិត​៤​ដង​។ សមាគម​បន្លែ​ និង​ផ្លែ​ឈើ​វៀតណាម ​ប្រសិនបើទិន្នផលនៅតែបន្តក្នុងអត្រានេះ ការនាំចេញទុរេន​របស់​វៀតណាម​នៅឆ្នាំនេះ នឹង​កើន​ដល់ ៣ ប៊ីលានដុល្លារ។ ជា​មួយ​គ្នា​នោះ​ ប្រសិនបើពិធីសារនាំចេញទុរេនក្លាសេត្រូវបានចុះហត្ថលេខា នោះចំណូលនៃការនាំចេញ អាចឈានដល់ប្រហែល ៣,៥ ប៊ីលាន​ដុល្លារ ខណៈ​តម្រូវ​ការ​នៅ​តែ​មាន​​។  ​

បើ​តាម​ Việt Nam News កន្លង​​មក​ កសិករវៀតណាម​មួយចំនួនបានព្រមានថា ទិន្នផលទុរេនឆ្នាំនេះធ្លាក់ចុះបើធៀបនឹងឆ្នាំមុន ដែលជាមធ្យមមានត្រឹមតែ ១៥ តោនប៉ុណ្ណោះ/ហិកតា ប៉ុន្តែតម្លៃនៅតែខ្ពស់ដដែល ចន្លោះ​ពី​ ៦០ ០០០ – ១០០ ០០០ ដុង​/គីឡូក្រាម (២,៦-៣,៩៣ ដុល្លារ​អាមេរិក​/គីឡូក្រាម​)។ ដូច្នេះហើយ កសិករនៅតែអាចប្រមូលប្រាក់ចំណេញ​​ ចន្លោះ​ពី ៧០០លាន – ១ ប៊ីលាន ដុង/ហិកតា អាស្រ័យលើផលិតភាព និងតម្លៃលក់ បន្ទាប់ពីកាត់ថ្លៃដើមផលិតកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ នាទីutes មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ២២ នាទីutes មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម២ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម២ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម