ព័ត៌មានជាតិ
មណ្ឌលប្រឡងភ្នំពេញ មានបេក្ខជនប្រឡងជាប់ឌីប្លូមជាង១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រលប់ថ្ងៃទី២១ កក្កដានេះថា លទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូមសម័យប្រឡង ១៤ កក្កដា ២០២៥នៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនប្រឡងចំនួន ១៥ ៧៥៧ នាក់ស្រី ៨ ២៣២ នាក់ស្មើនឹង៩០.៦៧%ស្រី ៩៣.៦០% ក្នុងចំណោមបេក្ខជនមកប្រឡង១៧ ៣៧៩នាក់ ស្រី៨៧៩៥នាក់ នៃបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន១៧ ៦៦៥ នាក់ស្រី ៨៩៣៥នាក់ ចែកជា៦៥ មណ្ឌលត្រូវជា៧៤៣ បន្ទប់។

លោកប្រធានមន្ទីរបានបន្តថា ក្នុងចំណោមបេក្ខជនប្រឡងជាប់ចំនួន ១៥ ៧៥៧ នាក់ក្នុងនោះបេក្ខជនទទួលបាននិទ្ទេសល្អមានចំនួន១១.៥៦%ស្រី ១៤.៨៧% និទ្ទេសល្អបង្គួរចំនួន៣០.១៤%ស្រី ៣៤.៣៣%និង និទ្ទេសមធ្យមចំនួន ៥៨.៣០%ស្រី ៥០.៨០%។
លោកប្រធានមន្ទីរបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងប្រឡងឆ្នាំមុនឃើញថា មានការកើនឡើងបន្តិចបន្តួច ដោយឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៨ ៥២៦ នាក់ ស្រី ៩ ៤៩៨ នាក់ មាន ៦៤ មណ្ឌល ចែកជា ៧៧៧ បន្ទប់ ក្នុងនោះមានបេក្ខជនមកប្រឡងចំនួន ១៨ ៣០៤ នាក់ ស្រី ៩ ៣៩៨ នាក់ ក្នុងនោះមានបេក្ខជនប្រឡងជាប់ចំនួន ១៦ ៥៨៩ នាក់ ស្រី ៨ ៧៦១ នាក់ ស្មើនឹង ៩០,៦៣%។ បេក្ខជនប្រឡងជាប់និទ្ទេសល្អចំនួន ១១.២១% បេក្ខជនជាប់និទ្ទេសល្អបង្គួរ ៣២.៧៣% និងបេក្ខជនជាប់និទ្ទេសមធ្យម ៥៦.០៦%។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ថាសម្រាប់ឆ្នាំនេះមានបេក្ខជនប្រឡងឌីប្លូមចំនួន១៧៧ ៣៨២ ក្នុងនោះស្រី ៩៥ ៥០៩ នាក់ចែកជា១៨៤៥ មណ្ឌលទាំងរដ្ឋនិងឯកជនបើធៀបទៅនឹងឆ្នាំមុនមានការថយចុះគួរឱ្យកត់សម្គាល់ ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡងនៅទូទាំងប្រទេសចំនួន ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ចែកជា ២ ០៩៦ មណ្ឌលទាំងរដ្ឋ និងឯកជន។

លោកស្រីបានបន្តទៀតថា ក្រសួងអប់រំ បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡងចាប់តាំង ពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។

គ្រឹះស្ថានមធ្យមសិក្សានីមួយៗត្រូវប្រើប្រាស់បុគ្គលិកអប់រំ នៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡង។ មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណី ចាំបាច់ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាព និងមានភារកិច្ចចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ ជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់។

គួរបញ្ជាក់ថា ចំពោះរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន៤៤៥ពិន្ទុ និងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុ សរុបពិន្ទុទាំងអស់៥៤៥ពិន្ទុ។ ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រចិត្ត ដូចនេះពិន្ទុប្រឡងជាប់គឺ៥៤៥ ដក២៥ រួចចែកនឹង២ស្មើនឹង២៦០ពិន្ទុ សម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់៤៤៥ដក២៥ចែកនឹង២ ស្មើនឹង ២១០ ពិន្ទុ។

ពិន្ទុដែលទទួលបាននិទ្ទេសមធ្យម គឺចាប់ពី២៦០ដល់៣៣៧ពិន្ទុ និទ្ទេសល្អបង្គួរចាប់ពី៣៣៨ដល់៤១៥ពិន្ទុ និងនិទ្ទេសល្អចាប់៤១៦ពិន្ទុឡើងទៅ សម្រាប់បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វៃរិនពិន្ទុចាប់ពី២១០ដល់២៧២ ទទួលនិទ្ទេសមធ្យម។ ពិន្ទុចាប់ពី២៧៣ដល់៣៣៥ទទួលបាននិទ្ទេសល្អបង្គួរនិងពិន្ទុចាប់ពី៣៣៦ឡើងទៅទទួលបាននិទ្ទេសល្អ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ