Connect with us

សន្តិសុខសង្គម

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

បានផុស

នៅ

កំពង់ចាម ​៖ ហាងកាហ្វេ ៩០ទីតាំង រួមជាមួយទីតាំងសង្ស័យជាច្រើនទៀត នៅក្នុងខេត្តកំពង់ចាមត្រូវ​បាន​សមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​ប្រចាំថ្ងៃ បាន​ឱ្យដឹងថា ចាប់តាំងពីការអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ លោកអ៊ុន ចាន់ដា អភិបាលខេត្ត និង​ជា​ប្រធានគណៈបញ្ជាការ​ឯកភាព​ខេត្ត​កំពង់ចាម រហូតមកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ គណៈកម្មការ​ចំពោះកិច្ចប្រយុទ្ធ​ប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) គ.ប.ឆ.ប ក្រុង/ស្រុក បានអនុវត្តចុះស្រាវជ្រាវ នៅតាមបណ្ដាទីតាំងសង្ស័យនានា ដើម្បី ត្រួតពិនិត្យ ស្រាវជ្រាវ និងធ្វើការអប់រំ នៅតាមទីតាំងហាងកាហ្វេ ផ្ទះសំណាក់ បន្ទប់ជួល រោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ចាម ទាំង ១០ក្រុង/ស្រុក ។

របាយការណ៍ខាងលើ ក៏បានបញ្ជាក់ដែរ អនុវត្តលើបទបញ្ជា និងការណែនាំនេះ ក្រុមការងារ បានធ្វើសកម្មភាពចុះធ្វើសកម្មភាពឆែក ហាងកាហ្វេចំនួន ៩០ទីតាំង ផ្ទះសំណាក់ ចំនួន ១៦ទីតាំង ផ្ទះជួល ចំនួន ៥ទីតាំង រោងចក្រ និងការដ្ឋានចំនួន ៥កន្លែង ។ ក្រៅពីនោះ ក្រុមការងារជំនាញ ក៏បានធ្វើសកម្មភាព អប់រំផ្សព្វផ្សាយ ដល់ទីតាំងសង្ស័យ ទាំងអស់ចំនួន ៥លើក ផងដែរ។

សូមជម្រាបថា នាពេលថ្មីៗនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានផ្ដល់អនុសាសន៍ថា យុទ្ធនាការបង្ក្រាប និងទប់ស្កាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ Online គ្រប់ប្រភេទ គឺជាកិច្ចការអាទិភាព សម្រាប់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ទាមទារឱ្យទាំងអស់គ្នា បង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ តាមបទបញ្ជាលេខ ០១បប របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញគ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាននីមួយៗ៕

អត្ថបទ​និង​រូបភាព​ ៖​ ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម