ព័ត៌មានអន្ដរជាតិ
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
មេភូមិភាគថៃប្រហែលជាកំពុងខឹងខ្លាំងនិងមិនសប្បាយចិត្តជាមួយរដ្ឋាភិបាលខ្លួនឡើយ ដោយប្រកាសថា ខ្លួននឹងធ្វើតាមចិត្តដោយមិនបាច់ចាំបញ្ជាពីថ្នាក់លើនោះទេចំពោះវិធានការជាមួយកម្ពុជា។

ដោយសារតែថៃអះអាងទាំងងងើលថា ទាហាន៣នាក់ជាន់មីនក្នុងដីខ្លួនហើយមីនទាំងនោះគឺជាមីនដែលកម្ពុជាលួចដាក់ថ្មីទៀតនោះ ទើបលោក Boonsin Padklang ប្រកាសថា រឿងឆ្លើយតបជាមួយកម្ពុជា ទុកឲ្យខ្លួនជាអ្នកធ្វើ មិនបាច់ចាំបញ្ជាពីរដ្ឋាភិបាលទីក្រុងបាងកក ឬក្រសួងការបរទេសថៃឡើយ។
សម្តីរបស់ Boonsin ត្រូវគេមើលឃើញជាថ្មីថា ពិតណាស់ ភូមិភាគ២ មានអំណាចខ្លាំងក្នុងប្រទេសថៃ ពោលគឺសូម្បីរដ្ឋាភិបាលក្រុងបាងកកក៏គ្មានអំណាចដល់ដែរ ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ។
ងាកទៅមើលពេលភាពតាពតឹងផ្ទុះឡើងថ្មីរវាងកម្ពុជា-ថៃ, យោធាថៃនេះឯងដែលជាអ្នកបិទព្រំដែនជាឯកតោភាគី ដោយធ្វើតាមចិត្តឯង គ្មានស្តាប់រដ្ឋាភិបាលឡើយ។

ជុំវិញបញ្ហាទាហានថៃជាន់មីនវិញ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានច្រានចោលការចោទប្រកាន់របស់ថៃ ដោយលោកបានបង្ហោះលើ Facebook ថា ក្រោយមានទាហានសៀមជាន់គ្រាប់មីនដោយមានម្នាក់ដាច់ជេីងម្ខាងនិងរបួសស្រាលចំនួន២នាក់ តាមរយៈសារព័ត៌មានបានចុះផ្សាយលាបពណ៌មួលបង្កាច់កម្ពុជា រឿងគ្រាប់មីនចាស់ និងគ្រាប់មីនដាក់ថ្មី! រដ្ឋមន្ត្រីការពារជាតិសៀមស្តីទី ស្នេីសុំឲ្យកម្ពុជា ដោះគ្រាប់មីនចាស់ៗចេញ មេទ័ពជួរមុខសៀមថាគ្រាប់មីនសល់ពីសង្គ្រាម ក្រុមអង្គការដោះមីននិងក្រសួងការបរទេសសៀមថាគ្រាប់មីនដាក់ថ្មី និងប្រុងប្រៀបប្តឹងកម្ពុជាទៅUN! ជាដេីម។ ពិតជាច្របូកច្របល់មែន!!
មានអ្នកតាមសួរមតិយោបល់ខ្ញុំលេីបញ្ហានេះ ខ្ញុំថាសូមពិនិត្យមេីលទិដ្ឋភាពច្បាប់នៃអនុសញ្ញាមីនអន្តរជាតិនេះ ត្រង់មាត្រាទី៥ មានចែងច្បាស់ថា បូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ។ ជាក់ស្តែងឃេីញមានរូបភាពតាមប្រពន្ធ័សង្គមជាច្រេីននៅស្រុកសៀម បានធ្វេីការផ្សព្វផ្សាយរូបភាពសកម្មភាពទាហ៊ានសៀមសម្រុកដាក់គ្រាប់មីនថ្មីៗតាមព្រំដែនខ្មែរ-សៀម តេីរដ្ឋបាលសៀមនិងអង្គការដោះមីននៅសៀមមានចាត់វិធានការស៊េីបអង្កេតឬនៅ និងបានប្តឹងទៅថ្នាក់ដឹកនាំប្រទេសសៀមឲ្យចាត់វិធានការទប់ស្កាត់ឬនៅ? រឿងនេះករណីចង់ប្តឹងកម្ពុជាទៅUNពិតជាល្អហេីយ ដូចនេះគួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅICJ តែម្តង ព្រោះថាICJ ជាតុលាការរបស់UNនេះស្រាប់!៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


