សេដ្ឋកិច្ច
កម្ពុជានាំចេញទុរេនកើនឡើងខ្ពស់នៅឆមាសទី១ ឆ្នាំនេះ
នៅឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចេញផ្លែទុរេនចំនួនជាង ៧ ពាន់តោន កើនឡើង ១៣ ៩៦២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ៥០ តោន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤។

លោក នៅ ស៊ីនិត សមាជិកក្រុមផលិតកម្មទុរេនខ្មែរ នៅខេត្តកំពង់ចាម មានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១១ ខែកក្កដា នេះថា ក្រុមឈ្មួញនៅបណ្ដាប្រទេសជិតខាង ដែលមានប្រទេសថៃ និងវៀតណាម បានចូលមកប្រមូលទិញពីកសិករទើបធ្វើឱ្យមានកំណើននាំចេញ។
លោកបញ្ជាក់ថា គោលដៅប្រទេសទាំងពីរដែលបញ្ជាទិញពីកម្ពុជាគឺនាំចេញទៅទីផ្សារចិន ដើម្បីបំពេញតម្រូវការនៅទីនោះ ខណៈកម្ពុជាមិនទាន់បើកច្រកទីផ្សារនាំចេញទៅចិនដោយផ្ទាល់នៅឡើយ។

លោក អួនជាង មេង ប្រធានសហគមន៍ទុរេនកំពតបញ្ជាក់ថា តាមលោកដឹង ទុរេនដែលមានកំណើននាំចេញនេះត្រូវបានក្រុមឈ្មួញនាំចេញទៅប្រទេសចិន ទោះកម្ពុជាមិនទាន់បានចុះកិច្ចសន្យាភូតគាមអនាម័យជាផ្លូវការ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ កម្ពុជាកំពុងរង់ចាំការសម្រេចពីភាគីចិនក្នុងការយល់ព្រមឱ្យនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនដោយផ្ទាល់នៅក្នុងឆ្នាំ ២០២៤ នេះ ខណៈបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលចរចារភូតគាមអនាម័យរវាងភាគីកម្ពុជា-ចិន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលប្រមាណ ៥ ពាន់ហិកតា៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


