ព័ត៌មានអន្ដរជាតិ
អេហ្ស៊ីបធ្លាក់ចំណូលរាប់ពាន់លានដុល្លារពីព្រែកជីកហ្ស៊ុយអេ ដោយសារតែបញ្ហានៅសមុទ្រក្រហម
ប្រាក់ចំណូលប្រចាំឆ្នាំដែលរកបានពីព្រែកជីកហ្ស៊ុយអេ បានធ្លាក់ចុះជិត ១/៤ ក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយរបស់ប្រទេសអេហ្ស៊ីប ខណៈក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានផ្លាស់ប្តូរទៅផ្លូវទឹកជំនួសវិញ ដើម្បីជៀសវាយការវាយប្រហារពីក្រុមប្រដាប់អាវុធហ៊ូធី នៅសមុទ្រក្រហម។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រធានអាជ្ញាធរព្រែកជីកហ្ស៊ុយអេ លោក Osama Rabie បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណូលបានធ្លាក់ចុះដល់ ៧,២ ប៊ីលានដុល្លារក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៣-២០២៤ ពី ៩,៤ ប៊ីលានក្នុងឆ្នាំហិរញ្ញវត្ថុមុន។
លោក Rabie បានបន្តថា ចំនួននាវាដែលឆ្លងកាត់ព្រែកជីកហ្ស៊ុយអេ បានធ្លាក់ចុះដល់ ២០ ១៤៨ ជើង ក្នុងឆ្នាំ ២០២៣-២០២៤ ពី ២៥ ៩១១ ពីឆ្នាំមុន។

គួរគូសបញ្ជាក់ថា ព្រែកជីកហ្ស៊ុយអេ ដែលជាផ្លូវដឹកជញ្ជូនតាមទឹកដ៏សំខាន់បំផុតមួយរបស់សកល គឺជាប្រភពរូបិយប័ណ្ណបរទេសដ៏សំខាន់សម្រាប់អេហ្ស៊ីប ហើយអាជ្ញាធរប្រទេសនេះ បាននិងកំពុងព្យាយាមបង្កើនប្រាក់ចំណូលរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងតាមរយៈការពង្រីកវានៅឆ្នាំ ២០១៥ ជាដើម។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក ក្រុមប្រដាប់អាវុធយេម៉ែន ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ បានធ្វើការវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម ដែលជាច្រកចូលព្រែកជីកហ្ស៊ុយអេពីភាគខាងត្បូង និងនៅមហាសមុទ្រឥណ្ឌា។ ក្រុមនេះអះអាងថា ខ្លួនដាក់គោលដៅតែលើនាវាពាក់ព័ន្ធនឹងអ៊ីស្រាអែលប៉ុណ្ណោះ ដើម្បីបង្ហាញការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


