ព័ត៌មានជាតិ
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសអាទិភាពក្រោមក្របខណ្ឌភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស
មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ចក្រភពអង់គ្លេសបានចួលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈនានាក្នុងការលើកកម្ពស់ការរីកចម្រើនសេដ្ឋកិច្ច ខណៈដែរប្រទេសកម្ពុជាប្រទេសដ៏សំខាន់មួយរបស់ចក្រភពអង់គ្លេស។

កាលពីថ្ងៃទី៦សីហា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបជាមួយលោក Vomic Nur Shah, ប្រធាន (Head of Origination) នៃស្ថាប័នហិរញ្ញប្បទាននាំចេញចក្រភពអង់គ្លេស (UK Export Finance -UKEF) អំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌហិរញ្ញប្បទាននាំចេញ (Export Finance) តាមរយៈទីភ្នាក់ងារ ហិរញ្ញប្បទាននាំចេញ (Export Credit Agency-ECA) ចក្រភពអង់គ្លេស ដើម្បីធ្វើហិរញ្ញប្បទានលើគម្រោង ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តការដ៍ល្អ ក្នុងភាពជាដៃគូររវាងរដ្ឋាភិបាលចក្រភពអង់គ្លេសនា ពេលកន្លងមក និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជានាពេលបច្ចុប្បន្ន ដែលបាននិងកំពុងរួមចំណែកដ៏សំខាន់ក្នុង កិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ។

លោកបានលើកឡើងអំពីទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា, ការបន្តស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចស្របតាមការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច, ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ព្រមទាំង យុទ្ធសាស្ត្រនិងវិធានការក្នុងការកំណែទម្រង់ថ្មីជា បន្តបន្ទាប់របស់រាជរដ្ឋាភិបាល ការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសេវា កម្មសាធារណៈ ខណៈពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលកិច្ចការ ទាំងនេះសំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍ ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ ស្របតាម “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” ផងដែរ ។

លោក អូន ព័ន្ធមុនីរ័ត្នបានមានប្រសាសន៍បន្ថែមថា៖« ការខិតខំអភិវឌ្ឍគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលគាំ ទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រទេសកម្ពុជា ។ លើមាគ៌ានេះ, រាជរដ្ឋាភិបាលចក្រភពអង់គ្លេស បានកំណត់ ប្រទេសកម្ពុជាជាប្រទេសមួយ នៃចំណោមប្រទេសអាទិភាពក្រោមក្របខណ្ឌភាពជាដៃគូវិនិយោគរបស់ចក្រភព អង់គ្លេស (British Investment Partnership) ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍអន្តរជាតិរបស់រាជរដ្ឋា ភិបាលចក្រភពអង់គ្លេស ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា ជាពិសេស ដើម្បី លើកកម្ពស់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ UKEF បាននិងកំពុងពិនិត្យលើកាលានុវត្តភាពផ្តល់ហិរញ្ញប្បទាននាំចេញដល់ប្រទេសកម្ពុជា, ដែលនឹងក្លាយជាចំណុចទាក់ទាញបន្ថែមដល់ការ វិនិយោគរបស់វិស័យឯកជន ជាពិសេស វិនិយោគិនពីចក្រភពអង់គ្លេស» ។

ជាមួយគ្នានោះដែរលោកថារាជរដ្ឋាភិបាលទាំងពីរ ក៏បាននិងកំពុងសហការយ៉ាងជិតស្និតទៅលើការ រៀបចំអភិវឌ្ឍគម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង ដែលជាគម្រោងវិនិយោគសាធារណៈមួយ ក្រោមយន្តការភាពជា ដៃគូរវាងរដ្ឋ និងឯកជន ដោយសំដៅកៀរគរការវិនិយោគពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍគម្រោងនេះ ផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


