សេដ្ឋកិច្ច
ខេត្តក្រចេះ រកចំណូលសួយសារពីធនធានរ៉ែ បានជាង $៧ លាន
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ខេត្តក្រចេះរកចំណូលសួយសារពីវិស័យរ៉ែបានចំនួនជាង ៧ លានដុល្លា គិតចាប់ពីខែតុលា ឆ្នាំ ២០២៣ រហូតដល់ ខែកក្កដា ឆ្នាំ ២០២៤ និងបង្កើតការងារបានជិត ៣ ពាន់កន្លែង។

ថ្លែងក្នុងពេលចុះបំពេញបេសកម្មត្រួតពិនិត្យអគ្គិសនី និងរ៉ែនៅឯខេត្តក្រចេះ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ លោក កែវ រតនៈ បញ្ជាក់ថា៖ «គ្រាន់តែធនធានរ៉ែមួយមុខ ចាប់ពីខែតុលា ឆ្នាំ ២០២៣ មកដល់ ៧ ខែ ឆ្នាំ ២០២៤ គឺមានជាង ៧ លានដុល្លារ បើនិយាយតែពីសួយសារ នេះមិនទាន់គិតពីចំណូលពន្ធគយ ចំណូលពន្ធដារ និងអាករផ្សេងៗទៀតទេ»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៧ ខេត្តក្រចេះ មានអគ្គិសនីប្រើប្រាស់ទូលំទូលាយ បន្ទាប់ពីរដ្ឋាភិបាលអភិវឌ្ឍបណ្ដាញជាតិ។ ហើយថា ការផ្គត់ផ្គង់អគ្គិសនីនៅក្នុងខេត្តក្រចេះ បានកើនឡើងដល់ ៤៥ មេហ្គាវ៉ាត់ នៅឆ្នាំ ២០២៤ ប្រៀបធៀបនៅឆ្នាំ ២០១៤ មានត្រឹមតែ ៣ មេហ្គាវ៉ាត់។

លោក កែវ រតនៈ អះអាងថា៖ «កំណើនេះឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ប្រជាជនខេត្តក្រចេះ ទាំងឧស្សាហកម្ម កសិឧស្សាហកម្ម ហើយខ្ញុំទើបតែបានទៅច្រកព្រំដែន ដែលយើងបានធ្វើបង្គោលជាច្រើនឆ្នាំហើយជាមួយវៀតណាម»។
លោក កែវ រតនៈ បានបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺបន្តជំរុញកំណើននៃការនាំចេញថ្មទៅប្រទេសវៀតណាម និងទីផ្សារពិភពលោក គ្រាប់ស្វាយចន្ទី ចេក ដំឡូង ដែលធ្វើឱ្យទំហំនៃការនាំចេញវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែមានកំណើនគួរឱ្យកត់សម្គាល់៕


អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


