សេដ្ឋកិច្ច
កម្ពុជារកចំណូលបានប្រមាណ ៩០ លានដុល្លារ ពីវិស័យរ៉ែ
វិស័យរ៉ែបានចូលរួមវិភាគទានជាចំណូលមិនមែនសារពើពន្ធ កើនដល់ប្រមាណជិត ៩០ លានដុល្លារអាមេរិក នៅឆ្នាំ ២០២៤ កើនឡើង ១៧០% ធៀបនឹងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា តាមការប៉ាន់ស្មាន ចំណូលសារពើរពន្ធ នៃអាជីវកម្មរ៉ែមាស ទទួលបានប្រមាណ ៣១ លានដុល្លារ សម្រាប់ឆ្នាំ ២០២៤។
ដោយឡែកចំណូល ពីអាករលើការនាំចេញផលិតផលរ៉ែគ្រប់ប្រភេទនឹងអាចកើនដល់ប្រមាណ ៦១ លានដុល្លារនៅឆ្នាំ ២០២៤។
ក្រសួងរ៉ែ និងថាមពល បានផ្ដោតការយកចិត្តទុកដាក់បន្ថែមលើការធ្វើឱ្យមានតុល្យភាពជាងមុន ក្នុងការអភិវឌ្ឍវិស័យរ៉ែ និងការអភិរក្សធនធានធម្មជាតិ។

ក្រសួងរ៉ែ និងថាមពល បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ រយៈពេល ២ ថ្ងៃ ២០-២១ វិច្ឆិកា ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបិទសន្និតបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងរ៉ែនៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះផងដែរ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


