សេដ្ឋកិច្ច
ពលករកម្ពុជានៅកូរ៉េ ដាក់ផែនការបង្កើតសិប្បកម្មកែច្នៃនំបញ្ចុកកំប៉ុងលក់នៅទីផ្សារក្នុងស្រុក និងនាំចេញ
បច្ចុប្បន្នកំពុងបម្រើការនៅប្រទេសកូរ៉េខាងត្បួង លោក ព្រីង ឆេង ដែលមានអាយុ៤៣ឆ្នាំបានធ្វើការកែច្នៃនូវផលិតផលនំបញ្ចុកកំប៉ុងរបស់ខ្មែរដែលមានបីរសជាតិបានដាក់ផែនការបង្កើតសិប្បកម្មកែច្នៃចំណីអាហារផ្ទាល់ខ្លួនមួយនៅពេលដែលលោកនិងភរិយាត្រឡប់ប្រទេសកូរ៉េវិញដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនខ្មែរ និងបរទេស កាន់ស្គាល់ពីចំណីអាហាររបស់ជនជាតិខ្មែរ ។

ថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មី កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ លោក ព្រីង ឆេង បានបញ្ជាក់ថា សម្រាប់គោលដៅទៅថ្ងៃខាងមុខ រូបលោក និងភរិយា ចង់បង្កើតសិប្បកម្មផ្ទាល់ខ្លួនមួយ ដើម្បីផលិត និងកែច្នៃចំណីអាហាររបស់ខ្មែរ សម្រាប់ដាក់លក់នៅក្នុងប្រទេសកម្ពុជា និងនាំចេញទៅក្រៅប្រទេស តាមដែលអាចធ្វើទៅបាន។

លោក បន្តថា ដោយសារតែមួយរយៈចុងក្រោយនេះ មានអតិថិជន ពិសេសជនជាតិខ្មែរគ្នាឯងនៅក្រៅប្រទេស ពិសេសនៅប្រទេសកូរ៉េដែលលោករស់នៅផ្ទាល់ បាននាំគ្នាគាំទ្រស្នាដៃនំបញ្ចុកកំប៉ុងនេះ យ៉ាងច្រើនកុះករ ដែលធ្វើឱ្យ លោក ព្រីង ឆេង បានពិភាក្សាគ្នាជាមួយភរិយា ចង់បង្កើតសិប្បកម្មកែច្នៃចំណីអាហារ នៅក្នុងប្រទេសកម្ពុជា នៅពេលដែលពួកគាត់ត្រឡប់មកមាតុភូមិកំណើតវិញ។

ធ្លាប់ជាអតីតគ្រូបង្រៀនអនុវិទ្យាល័យមួយ នៅក្នុងរាជធានីភ្នំពេញ លោក ព្រីង ឆេង បានមើលឃើញ និងមានទស្សនវិស័យ ក្រោយពីលោកបានសម្រេចចិត្តមកធ្វើការប្រទេសកូរ៉េ ពោលអ្វីដែលមិនអាចបំភ្លេចបាននោះគឺ ម្ហូបអាហាររបស់ខ្មែរ ដូចជា៖ នំបញ្ចុកសម្លប្រហើរ នំបញ្ចុកសម្លការី និងសម្លណាំយ៉ា ទើបគាត់គិតថាថ្ងៃណាមួយ ប្រសិនគាត់បានកែច្នៃចំណីអាហារទាំងនេះ ជាប្រភេទកំប៉ុង វានឹងធ្វើឱ្យអាហារទាំងនេះ កាន់តែងាយស្រួលដាក់តាមខ្លួន និងធ្វើឱ្យបរទេសកាន់តែស្គាល់ចំណីអាហាររបស់ខ្មែរ ផងដែរ។

លោក ព្រីង ឆេង បានបញ្ជាក់ទៀតថា នៅពេលដែលលោក និងភរិយា ត្រឡប់មកកាន់មាតុភូមិវិញ អ្វីដែលលោកនឹងត្រូវធ្វើមុនគេនោះគឺ ការកែច្នៃចំណីអាហារដែលមានស្ដង់ដាមួយ មិនថាតែនំបញ្ចុកកំប៉ុង នោះទេ ប៉ុន្តែលោកក៏មានគំនិតចង់កែច្នៃនំខ្មែរឱ្យបានច្រើនមុខ ធ្វើយ៉ាងណាអាចរក្សាទុកបានយូរ សម្រាប់ប្រជាជនខ្មែរ ទាំងក្នុងស្រុក និងក្រៅស្រុក បានស្គាល់ និងភ្លក្សរសជាតិ ចំណីអាហាររបស់ជនជាតិខ្មែរ ផងដែរ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?