សេដ្ឋកិច្ច
កាន់តែទំនើប និងស៊ីវិល័យ អតីតបុរី វីអាយភី ត្រូវបានកាត់ចូលក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុហើយ
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតក្រុងកំពង់សោម ដែលជាទីក្រុងថ្មីមួយទៀតនៅក្នុងខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាល បានកាត់យកឃុំចំនួន៥នៅក្នុងស្រុកព្រៃនប់ ដើម្បីបង្កើតជាក្រុងកំពង់សោមនេះ ដែលកាន់តែធ្វើឱ្យអតីតបុរី VIP គឺស្ថិតនៅក្នុងទឹកដីនៃក្រុងកំពង់សោមវិញ ដែលរឹតតែបន្ថែមនូវភាពទំនើប និងស៊ីវីល័យសម្រាប់អ្នកកំពុងរស់នៅក្នុងអតីតបុរីនេះ ។

កាលពីថ្ងៃទី២៩ ខែសីហា កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងកំពង់សោមនៃខេត្តព្រះសីហនុ។ ឃុំទាំង៥ នៅក្នុងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ត្រូវបានកាត់ចូលក្នុងក្រុងកំពង់សោមថ្មីនេះ រួមមាន ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ ដោយឡែក ចំពោះទីតាំងរដ្ឋបាលរបស់ក្រុងថ្មីមួយនេះ គឺនឹងស្ថិតនៅក្នុងសង្កាត់រាម។
ការបង្កើតក្រុងថ្មីមួយបន្ថែមទៀតនេះ គឺជារឿងល្អសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ហើយពិសេសជាងនេះទៅទៀត ក៏សម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងអអតីតបុរី វីអាយភី បានក្លាយជាអ្នកក្រុងកំពង់សោមវិញហើយ។

មកដល់ពេលនេះ អតីតបុរី វីអាយភី បានដោះស្រាយបញ្ចប់បញ្ហា និងបានប្រគល់ផ្ទះជូនអតិថិជនជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជន អតីតបុរី វី អាយ ភី ដោយផ្ទាល់។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ «ពួកយើងមកថ្ងៃនេះ ដើម្បីមកប្រគល់បណ្ណកម្មសិទ្ធិ ដែលជាទ្រព្យដ៏ថ្លៃថ្លាជូនបងប្អូន ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យ»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់នៃអតីតបុរី វីអាយភី ដែលបានចូលរួមដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងក៏នៅតែបន្តជួយសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់រហូតបញ្ចប់ការងារទាំងស្រុង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្ត ឱ្យបងប្អូនប្រជាពលរដ្ឋយើងសហការជាមួយអជ្ញាធរមូលដ្ឋាន រៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ដើម្បីប្រែក្លាយទីកន្លែងរស់នៅឱ្យទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល៕












-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


