ព័ត៌មានជាតិ
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់កើនឡើងបន្តិចកាលពីខែមិថុនាកន្លងមក
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងខែមិថុនា ឆ្នាំ២០២៤ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម នៅរាជធានីភ្នំពេញ កើន ០,០១% ធៀបនឹងខែមុន និង កើន ០.៧% ធៀបនឹងខែមិថុនា ឆ្នាំ២០២៣។

សម្រាប់សន្ទស្សន៍ថ្លៃក្រុម ទំនិញប្រើប្រាស់ និងសេវាកម្ម ដែលមានកំណើនក្នុងខែរួមមាន ៖ ក្រុមសុខាភិបាល កើន ២,៣%, ក្រុមភោជនីយដ្ឋាន កើន ០,៦%, និងក្រុមសម្លៀកបំពាក់ និងស្បែកជើង កើន ០,៥%។ ជាមួយគ្នានេះ ក្រុមសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ ធៀប នឹងខែមិថុនា ឆ្នាំ២០២៣ រួមមាន៖ ក្រុមសុខាភិបាល កើន ២,៦១%, ក្រុមសម្លៀកបំពាក់ និងស្បែកជើង កើន ២,៥% និងក្រុមការសិក្សា កើន ២.៥%។
ទន្ទឹមនេះ ក្រុមអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង កើន ០,៨% ធៀបនឹងខែមិថុ នា ឆ្នាំ២០២៣ ក្នុងនោះ សន្ទស្សន៍ថ្លៃអង្គរ កើន ០.៤% និងសន្ទស្សន៍ថ្លៃត្រីទឹកសាប និងត្រីសមុទ្រ កើន ០,៤% ដោយ ឡែក សន្ទស្សន៍ថ្លៃក្រុមសាច់ ថយ ០.២%។ ក្នុងខែមិថុនា ឆ្នាំ២០២៤ សន្ទស្សន៍ថ្លៃក្រុមដឹកជញ្ជូន ថយ ០,៣% ធៀប នឹងខែមិថុនា ឆ្នាំ២០២៣ ខណៈដែល ថ្លៃសាំងធម្មតា ថយ ០,៤% ប៉ុន្តែ ថ្លៃប្រេងម៉ាស៊ូត កើន ៤.៣%។

ក្នុងខែមិថុនា ឆ្នាំ២០២៤ ថ្លៃប្រេងឆៅអន្តរជាតិជាមធ្យម និងថ្លៃប្រេងឥន្ធនៈក្នុងស្រុកជាមធ្យម ថយ ០,៣% និង ១,៨% រៀងគ្នា។ ប៉ុន្តែក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ ថ្ងៃប្រេងទៅអន្តរជាតិ និងថ្លៃអង្គរអន្តរជាតិ កើន ៥.៥% និង ២៤.៩១% រៀងគ្នា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ស្របពេលដែល ថ្លៃប្រេងឥន្ធនៈក្នុងស្រុក និងថ្លៃអង្គក្នុងស្រុក កើន ០,១% និង ១១,៥% រៀងគ្នា។
«ការកើនឡើងថ្លៃប្រេងឥន្ធនៈក្នុងស្រុក អាចបណ្តាលមកពីការឡើងថ្លៃរប្រេងឆៅអន្តរជាតិ ខណៈដែល ការកើនឡើងថ្លៃអង្ករក្នុងស្រុក អាចបណ្តាលមកពីបញ្ហាអាកាសធាតុ និងការបន្តការបន្ថយពន្ធលើការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ។ យ៉ាងណាមិញ ថ្លៃប្រេងឥន្ធនៈ និងថ្លៃអង្គរក្នុងស្រុកជាមធ្យម មិនទាន់ឡើងដល់កម្រិតគួរឱ្យបារម្ភនៅឡើយទេ»។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច។
បើយោងតាមធនាគារពិភពលោក សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។

កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥,៦% ក្នុងឆ្នាំ ២០២៣ ទៅ ៥,៨% នៅឆ្នាំ ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,១% នៅឆ្នាំ ២០២៥ និង ៦,៤% នៅឆ្នាំ ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្ដារឡើងវិញនូវលំហសារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន។” លោកស្រីបន្តថា៖ “កម្ពុជា អាចពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនតាមរយៈការកែលម្អបរិយាកាសធុរកិច្ច សម្រួលនីតិវិធីពាណិជ្ជកម្មនៅតាមព្រំដែន ធ្វើឱ្យការផ្គត់ផ្គង់ថាមពលកាន់តែអាចទុកចិត្តបាន និងពង្រឹងវិស័យអប់រំ»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


