Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនដាំចេកអំបូងនៅខេត្តក្រចេះ នាំចេញចេកជាង២ ម៉ឺនតោន ទៅទីផ្សារចិន

បានផុស

នៅ

ក្រុមហ៊ុនដាំដុះចេកអំបូង Cambodian Banana Agricultural Co.,Ltd ស្ថិតនៅក្នុងស្រុក​សំបូរ ខេត្តក្រចេះបាននាំចេញទិន្នផលចេក ២២០០០ តោន ទៅកាន់ទីផ្សារ​សាធារណរដ្ឋ​ប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Cambodian Banana Agricultural Co.,Ltd គឺជាក្រុមហ៊ុនដាំដុះចេកអំបូង​របស់ក្រុមហ៊ុន Green Island Agricultural Development (Cambodia) Co.,Ltd ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដោយមានកម្មករបម្រើការជិត ៦០០នាក់ និងបុគ្គ​លិកការិយាល័យជនជាតិខ្មែរ ៩នាក់ ព្រមទាំងបរទេស ២៩នាក់។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចេញចេកសម្រេចបានទឹកប្រាក់ ៧០ លានដុល្លារ មានការធ្លាក់ចុះ ៣៥,៧៤% បើធៀបរយៈ​ពេល​ដូចគ្នាក្នុងឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម