សេដ្ឋកិច្ច
«រដ្ឋ» ដាក់ផែនការប្រែក្លាយចម្ការកៅស៊ូ ចំណាស់មួយនៅខេត្តត្បូងឃ្មុំ ទៅជាសួនកៅស៊ូ ទាក់ទាញទេសចរ
រាជរដ្ឋាភិបាលកម្ពុជា មានផែនការប្រែក្លាយចម្ការកៅស៊ូចំណាស់មួយ ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំទៅជាសួនកៅស៊ូទាក់ទាញទេសចរ និងជាកន្លែងសារៈមន្ទីកៅស៊ូ។

ចម្ការកៅស៊ូចំណាស់ជាងគេនេះ ស្ថិតនៅភូមិជប់ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានចាប់ផ្ដើមដាំដំបូងនៅក្នុងឆ្នាំ ១៩២៤ សម័យអាណានិគមបារាំង រហូតមកដល់បច្ចុប្បន្ននៅសល់ដើមកៅស៊ូចំនួន ៤៤៨ ដើម លើទំហំដីជាង ៩ ហិកតា។
លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖ «ជាផែនការទី១ ប្រែក្លាយតំបន់នេះឱ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ តាមអនុសាសន៍របស់ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា ប្រែក្លាយទៅជាសួនកៅស៊ូ គោលបំណងសំខាន់គឺ ទាក់ទាញទេសចរឱ្យមកស្គាល់ទីនេះ ទី២ ការសិក្សាស្រាវជ្រាវពី Genetics កៅស៊ូ ដោយយើងបង្កើតបានពីររួចហើយ»។

ដំណាំកៅស៊ូ ចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ ដោយជនជាតិបារាំងម្នាក់ឈ្មោះលោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បងក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ខេត្តព្រះសីហនុ)។ ដោយសារសណ្ឋានដីពុំអំណោយផល ជំនាញការបារាំងបានស្វែងរកដីដែលមានក្សេតបរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ ហើយចាប់ផ្ដើមដាំដុះជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងខេត្តចំនួន ៥ ដែលមានដីក្រហមបាសាល់។
ក្រោយមក ចម្ការកៅស៊ូមានលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយធំបានបង្កើតឡើងដោយក្រុមហ៊ុនវិនិយោគរបស់បារាំងធំៗចំនួន៥ នៅលើខេត្តដែលមានដីក្រហមបាសាល់ រួមមាន ខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តរតនគិរី។

ជាង ១០០ឆ្នាំកន្លងមកនេះ ដំណាំកៅស៊ូ និងឧស្សាហកម្មកៅស៊ូ បាននៅជាប់ជាមួយប្រទេសកម្ពុជាជានិច្ច បើទោះបីជាកម្ពុជាបានផ្លាស់ប្ដូររបបដឹកនាំជាច្រើនលើកច្រើនសារក៏ដោយ។
យោងតាម អគ្គនាយកដ្ឋានកៅស៊ូ ក្នុងរយៈពេល៨ខែឆ្នាំ២០២៤ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន២០៩,៧៣៣តោន កើនឡើង ២% បើធៀបនឹងរៈពេលដូចគ្នានៅឆ្នាំ ២០២៣ ដោយទទួលចំណូលបានចំនួន ៣២៨,៣១ លានដុល្លារ។
គិតមកទល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំកៅស៊ូចំនួនជាង ៤០ ម៉ឺន ហិកតា (៤០៧១៧២) ក្នុងនោះផ្ទៃដីចៀរជ័រ ៣២ ម៉ឺនហិកតា ស្មើ៧៨ភាគរយ និងផ្ទៃដីថែទាំ៨៦,៩៨៨ហិកតាស្មើ២១ភាគរយ៕

វីដេអូខាងក្រោម៖
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


