ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជាង ៥៦០ លានដុល្លារពីការនាំចេញសំបកកង់រថយន្តក្នុងរយៈពេល៥ខែ
ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលសំបងកង់រថយន្តមានទឹកប្រាក់ជាង៥៦០,៧លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជិត៨០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ដែលមានទឹកប្រាក់តែជាង៣០៨,៧លានដុល្លារ ។ នេះបើយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យស្រួងពាណិជ្ជកម្មបានថ្លែងប្រាប់កម្ពុជាថា ការនាំចេញសំបកកង់រថយន្តគឺជាផលិតផលថ្មីមួយរបស់កម្ពុជា ដែលការណ៍នេះឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងពង្រីការនាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។
លោកបានថ្លែងថា៖«ការបើកទីផ្សារថ្មីសម្រាប់ផលិតផលសំបកកង់រថយន្ត គឺជាការបោះជំហានមួយរបស់យើងក្នុងការពង្រីកការនាំចេញ ខណៈដែរឧស្សាហកម្មផលិតសំបកកង់រថយន្តគឺជាឧស្សាហកម្មថ្មីមួយរបស់ប្រទេសកម្ពុជាយើង»។
លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun មានប្រសាសន៍ថា វត្តមានរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ធ្វើឱ្យមានកំណើននាំចេញ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុន Sailun បានស្រូបទាញកៅស៊ូចំនួន ៣០% នៃផ្ទៃដីដាំដុះជាង ៤០ ម៉ឺនហិកតានៅកម្ពុជា ខណៈមកទល់ពេលនេះ ក្រុមហ៊ុនបានប្រើប្រាស់កៅស៊ូក្នុងស្រុករហូតដល់ ៥ ម៉ឺនតោនរួចហើយ និងគ្រោងប្រើឱ្យបានដល់ ១០ ម៉ឺនតោននៅឆ្នាំ ២០២៥ សម្រាប់លក់ក្នុងស្រុក និងនាំចេញ។
លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកន្លងមកថា បច្ចុប្បន្ន រោងចក្រផលិតសំបកកង់រថយន្តចំនួន ៣ បានស្រូបយកជ័រកៅស៊ូក្នុងស្រុកប្រមាណ ១៥ម៉ឺនតោន ដល់ ២០ ម៉ឺនតោនក្នុងមួយឆ្នាំ។

លោកថាកាលពីមុនយើងអត់មានរោងចក្រ កម្ពុជាយកជ័រកៅស៊ូទៅកែច្នៃជារបស់ប្រើប្រាស់ ដូចជាកង់ឡាន ស្បែកជើង និងសម្ភារៈផ្សេងៗទៀត តែឥឡូវ យើងមានវត្តមានរោងចក្រកង់ឡានចំនួន ៣ អាចស្រូបយកជ័រកៅស៊ូកម្ពុជា ក្នុងរង្វង់ ១៥ ម៉ឺនតោន ទៅ ២០ម៉ឺន តោន ក្នុងមួយឆ្នាំ។
បច្ចុប្បន្ននេះ នៅកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្ដចំនួន ៣ ដូចជា ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្រុមហ៊ុន Sailun Group Co Ltd ប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Cart Tire Co Ltd ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Qi Lu (Cambodia) ក្រុងបាវិត នៃខេត្តស្វាយរៀង និងក្រុមហ៊ុនផលិតសំបកកង់ធំទីបីគឺ Qingdao Doublestar Group មានទីតាំងនៅខេត្តក្រចេះ ដោយសហការជាមួយក្រុមហ៊ុន UBE Development Co Ltd៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


