សន្តិសុខសង្គម
អាជ្ញាធរដាក់ចេញវិធានការ បង្ការអគ្គីភ័យក្នុងចម្ការកៅស៊ូនារដូវជ្រុះស្លឹក
អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានក្រើនរម្លឹកដល់ម្ចាស់ចម្ការកៅស៊ូទាំងអស់នៅទូទាំងប្រទេសឱ្យមានការប្រុងប្រយ័ត្នក្នុងការសម្អាតចម្ការ និងធ្វើផ្លូវភ្លើងឱ្យបានត្រឹមត្រូវ ដោយការកាត់ស្មៅ និងរុក្ខជាតិចង្រៃនៅជុំវិញព្រំចម្ការ និងចន្លោះរងកៅស៊ូជាប់ផ្លូវធ្វើដំណើរឱ្យបានស្អាតស្រឡះល្អ។

អគ្គនាយកដ្ឋានកៅស៊ូក៏បានណែនាំឱ្យម្ចាស់ចម្ការប្រមូលស្មៅរុក្ខជាតិចង្រៃដែលកាត់រួច និងស្លឹកកៅស៊ូដែលជ្រុះនៅតាមចន្លោះរងកៅស៊ូដែលជាប់ផ្លូវធ្វើដំណើរ ដោយត្រូវដាក់ជាគំនរៗ ប្រវែង២៥ម៉ែត្រដាច់ៗពីគ្នាតាមចន្លោះរងកៅស៊ូ។ ហើយ ត្រូវដុតមួយគំនរម្ដងៗ ដោយចាប់ផ្តើមពីគំនរដែលស្ថិតនៅក្រោមទិសខ្យល់មុនគេ និងការដុតត្រូវធ្វើនៅពេលព្រឹកព្រលឹម និងបញ្ឈប់យ៉ាងយូរត្រឹមម៉ោង៩ព្រឹក ដោយត្រូវឃ្លាំមើលឱ្យបានហ្មត់ចត់ ដើម្បីចៀសវាងផ្កាភ្លើងហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថា ភ្លើងពិតជារលត់អស់១០០ភាគរយ ក្រោយពេលឈប់ដុត។ ហាមដាច់ខាតដុតសម្អាតនៅពេលរសៀល ព្រោះអាចបង្កឱ្យមានអគ្គីភ័យកើតឡើងជាយថាហេតុនៅវេលាយប់។
អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ថា ជាទូទៅ អាកាសធាតុនៅរដូវប្រាំងតែងមានសភាពក្តៅស្ងួតហួតហែង ស្របពេលដើមកៅស៊ូចាប់ផ្តើមជ្រុះស្លឹក ចន្លោះពីខែមករារហូតដល់ចុងខែកុម្ភៈ ដែលអាចបង្កជាគ្រោះអគ្គីភ័យជាយថាហេតុនៅក្នុងចម្ការកៅស៊ូ។

បើតាមអគ្គនាយកដ្ឋានកៅស៊ូម្ចាស់ចម្ការមិនត្រូវរង់ចាំរហូតដល់ស្លឹកកៅស៊ូជ្រុះ ១០០ភាគរយ ទើបប្រមូលដុតនោះទេ ព្រោះវាបង្កើតជាគំនរក្រាស់ បង្កឱ្យភ្លើងឆេះខ្លាំង ពិបាកគ្រប់គ្រង និងប៉ះពាល់ដល់ដើមកៅស៊ូក្នុងចម្ការ។
ការដុតស្លឹកកៅស៊ូធ្វើឡើងជាបីដំណាក់កាលគឺ៖ ទី១ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ៣០ភាគរយ ទី២ ពេលកៅស៊ូជ្រុះស្លឹកបាន ប្រមាណ៦០ភាគរយ និងទី៣ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ១០០ភាគរយ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


