សេដ្ឋកិច្ច
កម្ពុជាស្នើឱ្យចិន រៀបកញ្ចប់ទស្សនកិច្ច ដើម្បីទាក់ទាញទេសចរចិនមកកម្ពុជា
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុនទេសចរណ៍ចិន រៀបចំកញ្ចប់ទស្សនកិច្ចដើម្បីទាក់ទាញភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន និងជួយផ្សព្វផ្សាយពីគោលដៅទេសចណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយ។

លោករដ្ឋមន្ត្រីលើកឡើងក្នុងពេលជួបពិភាក្សាការងរជាមួយលោក An Xin ប្រធានក្រុមហ៊ុន Tianhe International Travel Service Co., LTD នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងឱកាសព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍អាស៊ាន-ចិន លើកទី១០ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគួយលីន ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
លោក ហួត ហាក់ ក៏ស្នើឱ្យលោកនាយកក្រុមហ៊ុន ភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជនរបស់ប្រទេសកម្ពុជា ដែលចូលរួមព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍អាស៊ាន-ចិន លើកទី១០ ដែលយើងមានក្រុមហ៊ុនចំនួន ១៧ ធ្វើដំណើរដោយផ្ទាល់មកពីកម្ពុជាចូលរួមព្រឹត្តិការណ៍នេះ និងបានអញ្ជើញ លោកប្រធានក្រុមហ៊ុន និងសហការី អញ្ជើញទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវិនិយោគកម្ពុជាបន្ថែមទៀត ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ស្នើឱ្យលោកប្រធាន ជំរុញប្រជាជនចិនចូលរួមឱ្យបានច្រើនកុះករក្នុងព្រឹត្តការណ៍ធំៗ ៣ នៅកម្ពុជា នៅអំឡុងត្រីមាសទី៤ នៅក្នុងក្របខណ្ឌនៃ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤”។

យោងតាមក្រសួងទេសចរណ៍ គិតត្រឹមរយៈពេល ៧ ខែឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរចិនចំនួន ៤៦៣ ៩៨០ នាក់ កើនពី ៣១៨ ៤៩៨ នៅឆ្នាំ ២០២៣ ស្មើនឹង ៤៥,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា។
គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសជាង ៣,៧៤ លាននាក់ កើនឡើង ២៣,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ដែលមានចំនួន ៣,០៣ លាននាក់។
ក្នុងចំណោមទេសចរជាង ៣,៧៤ លាននាក់ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ១ ១៤៧ ៥៣៤ នាក់ កើន ១១,៦% វៀតណាមចំនួន ៧៥៧ ៤៣៧ កើន ៣៧,៤% ចិន ៤៦៣ ៩៨០ នាក់ កើន ៤៥,៧% ឡាវ ២២៤ ៨៧១ កើន ២៩,៣% អាមេរិក ១១៧ ២២៣ នាក់ កើន ១៧%៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


