ព័ត៌មានជាតិ
SSCA ចាប់ដៃជាមួយក្រុមហ៊ុនចិន Henan Investment ដើម្បីទាក់ទាញភ្ញៀវទេសចរចិន
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) និង ក្រុមហ៊ុន Henan Investment Group ប្តេជ្ញាចាប់ដៃគ្នាក្នុងការទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានសម្រេចបាននូវកិច្ចព្រមព្រៀងសហការគ្នា។

កាលពីថ្ងៃទី១ ខែវិច្ឆិកា (SSCA) និង ក្រុមហ៊ុន Henan Investment Group បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសរវាងខេត្តហឺណាន ជាពិសេសទីក្រុងចឹងចូវ ទៅកាន់ប្រទេសកម្ពុជា ស្របតាមចក្ខុវិស័យនៃវេទិការសេដ្ឋកិច្ចអាកាសចរណ៍ចិនពីខេត្តហឺណានទៅតំបន់អាស៊ាន តាមរយៈកម្ពុជាដែលមានក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជាស្ពានដឹក-ជញ្ជូនតាមផ្លូវអាកាសពីទីផ្សារទេសចរណ៍អាស៊ានទៅកាន់ខេត្តហឺណាន និងពីខេត្តហឺណានទៅកាន់តំបន់អាស៊ាន។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់រដ្ឋមន្រ្តីទទួលបន្ទុក SSCA បានថ្លែងក្នុងពិធីចុះហត្ថលេខានោះថា តាមរយៈ MoU នេះ ភាគីទាំងពីរនឹង ពង្រឹងទំនាក់ទំនងវិស័យអាកាសចរណ៍ស៊ីវិលរវាងកម្ពុជានិងចិន ជាពិសេសរវាងកម្ពុជានិងខេត្តហឺណាននៃសាធារណរដ្ឋប្រជាមានិតចិន;ស្វែងរកកិច្ចគាំទ្របច្ចេកទេសនិងហិរញ្ញវត្ថុពីរដ្ឋបាលខេត្តហឺណាន់ ព្រមទាំង ក្រុមហ៊ុនម្ចាស់ភាគហ៊ុនរបស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដើម្បីសម្រេចនូវផែនការអភិវឌ្ឍន៍ក្រុមហ៊ុនអាកាសចរណ៍ជាតិ ប្រកបដោយគុណភាពនិងនិរន្តរភាព; និងចូលរួមកម្មវិធីផ្សេងៗតាមការគ្រោងទុក។
លោកថា៖«ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ខ្ញុំសាទរនិងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Henan Investment Group និងក្រុមហ៊ុនអាកាសចរណ៏ជាតិកម្ពុជា ដែលបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិ-ការតាមរយៈចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នា (MOU)នាពេលនេះ។ ការចុះ ហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU)នេះ មិនត្រឹមតែផ្តោតទៅកិច្ចសហ-ប្រតិបត្តិការធុរកិច្ចនោះទេ តែបានដើរតួជាយុទ្ធសាស្រ្តមួយក្នុងការគាំទ្រគ្នាទៅវិញទៅមកលើគ្រប់កាលៈទេសៈ និងពង្រឹងទំនាក់ទំនងវិស័យនយោបាយការទូតរវាងប្រទេសទាំងពីរផងដែរ ដែលមានទំនាក់ទំនងដ៏ល្អ រឹងដូចដែកថែបមិនអាចបំបែកបាន ជាង៦៥ឆ្នាំមកនេះ»។

«ខ្ញុំមានដំណឹងរីករាយជម្រាបជូនអង្គពិធីយើងថា ដើម្បីជំរុញទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជាជាមួយខេត្តហឺណាន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំបើកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហឺណាន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ និងឯកភាពតាមសំណើរបស់ម្ចាស់ភាគហ៊ុនមកពី Xinggang Group ដើម្បីកែសម្រួលឈ្មោះក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ទៅជា Air Cambodia កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមកនេះផងដែរ»។ នេះបើយោងតាមលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់។
បើតាម លោក ស៊ីន ចាន់សិរីវុត្ថា ជាអ្នកនាំពាក្យនៃ SSCA ថ្លែងថាក្រោមការសម្របសម្រួលនិងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងអាជ្ញាធររដ្ឋបាលខេត្តហឺណាន បានជួយជ្រុំជ្រែងឱ្យ ក្រុមហ៊ុន Xinggang Group ទិញភាគហ៊ុន ២៨% នៃ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ និងក្លាយជាម្ចាស់ភាគហ៊ុនធំទីពីរនៃក្រុមហ៊ុនអាកាស- ចរណ៍ជាតិកម្ពុជា ។

លោកថា៖«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នានេះនឹងបើកទ្វារទៅរកឱកាសថ្មីៗ ឱ្យក្រុមហ៊ុនទាំងពីរ អាចទទួលបានផលប្រយោជន៍រួមគ្នាជាអប្បបរមា ពីកិច្ចសហប្រតិបត្តិការលើផ្លូវហោះហើរថ្មី, ការជួលអាកាសយាន, ការអភិវឌ្ឍការដឹកជញ្ជូនទំនិញ, ការបណ្តុះបណ្តាលធនធានមនុស្ស និងឧស្សាហកម្មអាកាសចរណ៍ ស្របជាមួយការវិលត្រឡប់មកជាប្រក្រតីភាពនៃកំណើនសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ និង ការកើនឡើងនៃកិច្ចសហប្រតិបត្តិការវិនិយោគ, ពាណិជ្ជកម្ម និង រំហូរទេសចរណ៍រវាងប្រទេសទាំងពីរ »៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


