ព័ត៌មានជាតិ
កម្ពុជា ប្រារព្ធទិវាជាតិអាកាសចរណ៍ស៊ីវិលលើកដំបូងដើម្បីជំរុញសេដ្ឋកិច្ច ទេសចរណ៍សង្គមនិងវប្បធម៌
រដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិលបានប្រារព្ធទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១ ក្រោមប្រធានបទ «អាកាសចរណ៍ស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច ទេសចរណ៍ សង្គមនិងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកប ដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៥ នៅអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិល។
ការប្រារព្ធទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រៀបចំឡើង គឺដើម្បីចូលរួមអនុវត្ត គោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ ដែលបានសម្រេច ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ និងស្របតាមស្មារតីរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (International Civil Aviaiton Organization – ICAO) ផងដែរ ដែលបានបង្កើត និងប្រារព្ធពិធី «ទិវាអាកាសចរណ៍ស៊ីវិលពិភពលោក» ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៧ ខែធ្នូ។

ទិវានេះ ធ្វើឡើងក្នុងគោលបំណងប្រារព្ធខួប នៃការចុះហត្ថលេខាអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ដែលត្រូវបានគេស្គាល់ថា ជាអនុសញ្ញាឈឺកាហ្គោ Chicago Convention) និងបង្កើនការទាក់ទាញវិស័យអាកាសចរណ៍ស៊ីវិលពិភពលោក។ លើសពីនេះទៀត គោលបំណងក្នុងការប្រារព្ធទិវានេះ ដើម្បីជួយបង្កើត និងពង្រឹងការយល់ដឹងនៅកម្ពុជា និងទូទាំងពិភពលោក អំពីសារៈសំខាន់នៃអាកាសចរណ៍ស៊ីវិល ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច ទេសចរណ៍ សង្គម និងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។

នៅក្នុង«ទិវាជាតិអាកាសចរស៊ីវិល» លើកទី១ ឆ្នាំ២០២៥ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអានសារលិខិតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាដោយបានគូសបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បានសម្រេចដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន ៣ ក្រោមទឹកប្រាក់វិនិយោគសរុប ៣,៦០០ លានដុល្លារអាមេរិក រួមមាន
ទី១៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រភេទ 4E ក្រោមទឹកប្រាក់វិនិយោគ ១,១០០លានដុល្លារអាមេរិក ជាគម្រោង Build – Operate – Transfer (BOT) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៣។ទី២ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ប្រភេទ 4D ក្រោមទឹកប្រាក់វិនិយោគ ២០០ លានដុល្លារអាមេរិក ជាគម្រោង Build – Own – Operate (BOO) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៤និងទី៣ អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ក្រោមទឹកប្រាក់វិនិយោគ ២,៣០០ លានដុល្លារអាមេរិក ដែលបានសម្ពោធដាក់ដំណើរកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

ទិវាអាកាសចរណ៍ស៊ីវិលកម្ពុជា ជាលើកទី១ មានការរៀបចំពិធីអបអរសារទរជាច្រើនដូចជា កម្មវិធី រត់ប្រណាំងលើផ្លូវយន្តហោះ (ចំងាយ៥គីឡូនៅផ្លូវយន្តហោះ នៃអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិង កម្មវិធីពិព័រណ៍ទិវាអាកាសចរណ៍ស៊ីវិលកម្ពុជា ទីតាំងអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញព្រមទាំងមានសកម្មភាព តាំងពិព័រណ៍បង្ហាញផលិតផលសេវាកម្មអាកាសចរណ៍, ទស្សនាការដាក់តាំងយន្តហោះ ធន់តូច និងការបង្ហោះគ្រូន, ម្ហូបអាហារផលិតផលខ្មែរ (ផ្គត់ផ្គង់តាមអាកាសយានដ្ឋាន និងអាកាសយាន), ការប្រគុំតន្ត្រី និងការផ្តល់ជូនកាដូអនុស្សាវរីយ៍ជាច្រើន ពីក្រុមហ៊ុនអាកាសចរណ៍នានា៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


