Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ ដាក់​គោលដៅ​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស ៨ លាននាក់ ​នៅឆ្នាំ​ ២០២៦​

បានផុស

នៅ

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅថ្ងៃសុក្រនេះ បានកំណត់គោលដៅដឹកអ្នកដំណើរចេញ-ចូលតាមផ្លូវអា​កាស​ឱ្យបានចំនួន ៨ លាននាក់ នៅក្នុងឆ្នាំ ២០២៦ ដោយ​សារមានតម្រូវការពាណិជ្ជកម្ម ទេសចរណ៍ និងការដោះដូរវប្បធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបណ្ឌិត ​ម៉ៅ ​ហាវណ្ណាល់ ​រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងក្នុងពិធី​សន្និ​បាត​បូកសរុបលទ្ធផលការងារ ​ឆ្នាំ ២០២៥ ​និងលើកទិសដៅការងារឆ្នាំ ២០២៦ ​នៅថ្ងៃទី ២៧ ខែកុម្ភៈថា ​វិស័យអា​កា​ស​​ចរណ៍ ​នៅ​តែបន្ត​ទទួល​​ផល​ប្រយោជន៍​ នៃកេរ្ដិ៍ដំណែលរបស់សម្ដេចតេជោ ហ៊ុន ​សែន ​ប្រធានព្រឹទ្ធសភា និង​ជា​អតីតនាយករដ្ឋមន្ត្រី ​ក្នុង​ការដាក់​ឱ្យអនុវត្ត​គោល​នយោ​បាយ​បើកចំហជើងមេឃ​នៅឆ្នាំ ១៩៩៩ ​និងកំពុងបន្ត​ក្រោមការដឹក​នាំ​របស់សម្ដេចធិបតី ​ហ៊ុន ​ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបាន​ជំរុញ​ឱ្យ​មាន​សន្ទុះ​រីក​ចម្រើន​ដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្លើយតប​នឹងតម្រូវការទេសចរណ៍ ​ធុរកិច្ច ​ពាណិជ្ជកម្ម ​និង​ការ​ផ្សារភ្ជាប់ទំនាក់ទំនងសង្គម-វប្បធម៌​។​

នៅក្នុងសន្និបាតនោះ លោករដ្ឋមន្ត្រីក៏បានលើកឡើងនូវបញ្ហាប្រឈម និងដំណោះស្រាយមួយចំនួនរួមាន៖

ការប្រឈមក្នុងការបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងអធិការកិច្ច នៅរាយប៉ាយតាមបណ្តាអង្គភាព លោកបានប្រគល់ភារកិច្ចជូនអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ពង្រឹងការងារនេះបន្ថែម ដើម្បីឲ្យឆ្លើយតបនឹងការតម្រូវរបស់ ICAO។

ការប្រឈមទី សម្រាប់ថវិកាបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសចាំបាច់ និងអធិការកិច្ច ជាពិសេសសម្រាប់វគ្គបណ្តុះបណ្តាលរក្សាជំនាញ (Recurrent Training) នៅមានកម្រិត។

លោកបណ្ឌិត ​ម៉ៅ ​ហាវណ្ណាល់បានស្នើឱ្យអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ សិក្សាសេចក្តីត្រូវការថវិកាបណ្តុះបណ្តាល​មន្រ្តីបច្ចេកទេសចាំ​បាច់ និងមន្រ្តីអធិការកិច្ចរួមទាំងវគ្គបណ្តុះបណ្តាលរក្សាជំនាញ (Recurrent Training) ដើម្បីលើកសំណើសុំទៅរាជរដ្ឋាភិបាល។

​យោងតាមអាកាសចរណ៍ស៊ីវិល ​នៅក្នុងឆ្នាំ ​២០២៥ ​កម្ពុជា​ទទួល​បាន​អ្នក​ដំណើរ​ចេញ-ចូលតាម​ផ្លូវ​អាកាស​ជិត ៧ ​លាន​នាក់ (​៦ ៩៨៨ ២៥៩) កើនឡើង ​១២% ​និងទំនិញតាមផ្លូវអាកាសចំនួនជាង ៩៣ ពាន់តោន (៩៣ ៨៨៩) កើនឡើង ២១% ប្រៀបធៀបនឹងឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម