សេដ្ឋកិច្ច
កសិដ្ឋានចិញ្ចឹមកង្កែបមាគ៌ាជលសា អាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបានជាង ៨តោន ក្នុងមួយខែ
កសិដ្ឋានចិញ្ចឹមកង្កែបមាគ៌ាជលសា ដែលស្ថិតនៅភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង អាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបានជាង ៨តោន ក្នុងមួយខែ។

លោក រី វុទ្ធី អាយុ៣៦ឆ្នាំ ជាម្ចាស់កសិដ្ឋានមាគ៌ាជលសា បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់ពេលបច្ចុប្បន្ននេះ កសិដ្ឋានមាគ៌ាជលសារបស់លោក អាចចិញ្ចឹមនិងផ្គត់ផ្គង់តម្រូវការទីផ្សារសាច់កង្កែបបានចន្លោះពី ៧ ទៅ ៨តោន ក្នុងមួយខែ នៃទំហំផ្ទៃដីសរុបជាង៣ហិកតា ក្នុងស្រុកកំណើតរបស់លោកផ្ទាល់។

លោក បន្តថា ប្រសិនបើក្រឡេកទៅមើលការចិញ្ចឹមដំបូងកាលពីឆ្នាំ ២០១៦ កសិដ្ឋានរបស់លោកអាចមានលទ្ធភាពចិញ្ចឹមកង្កែប និងផ្គត់ផ្គង់តម្រូវការទីផ្សារបានត្រឹមតែ ចន្លោះពី ៣តោន ទៅ ៤តោន តែប៉ុណ្ណោះ ពោលគឺអាចថាខុសគ្នារហូតទៅដល់ពាក់កណ្ដាលជាមួយនឹងពេលបច្ចុប្បន្ននេះ។

វុទ្ធី បានប្រាប់ឱ្យដឹងទៀតថា ទីផ្សារកង្កែបក្នុងស្រុកនាពេលបច្ចុប្បន្ននេះ កំពុងតែមានតម្រូវការខ្ពស់ ខណៈដែរការផ្គត់ផ្គង់ហាក់នៅមិនទាន់អាចឆ្លើយតបបានគ្រាប់គ្រាន់នៅឡើយ។ សម្រាប់ការចិញ្ចឹមកង្កែបក្នុងកសិដ្ឋានរបស់លោក លោកបានបែងចែកវាជា២ដំណាក់កាល៖ ដំណាក់កាលទី១. ការបង្កាត់ពូជភ្ញាស់ សម្រាប់លក់ ដំណាក់កាលទី២. ការចិញ្ចឹមយកសាច់សម្រាប់ផ្គត់ផ្គង់ទីផ្សារប្រចាំខែ។

ចំពោះតម្លៃកង្កែបសាច់ក្នុងទីផ្សារវិញ វុទ្ធីអាចលក់ចេញបានក្នុងមួយគីឡូក្រាម ចន្លោះពី ៦០០០ រៀល ទៅ ៧០០០រៀល តាមខ្នាតនីមួយៗរបស់កង្កែប ឬពេលខ្លះទៀតតម្លៃអាចធ្លាក់ចុះជាងនេះបន្ដិចទៅតាមតម្រូវការប្រចាំថ្ងៃ។

វុទ្ធី បានបញ្ជាក់ទៀតថា ក្រៅពីរបរចិញ្ចឹមកង្កែប កសិដ្ឋានមាគ៌ាជលសារបស់លោក ក៏មានការបង្កាត់ពូជត្រី និងការចិញ្ចឹមត្រីប្រា បោះដុំទៅទីផ្សាររាជធានីភ្នំពេញ។ ជាគោលដៅសម្រាប់ថ្ងៃខាងមុខ ម្ចាស់កសិដ្ឋានរូបនេះ ក៏គ្រោងនឹងពង្រីកទំហំកសិដ្ឋានឱ្យកាន់តែធំជាងនេះ ដោយដាក់ផែនការរំពឹងខ្ពស់ថានឹងអាចចិញ្ចឹមកង្កែបសម្រាប់ផ្គត់ផ្គង់ទីផ្សារបានចំនួន ៣០តោន ក្នុងមួយខែ ដើម្បីងាយស្រួលឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះ ផងដែរ៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


