Connect with us

ព័ត៌មានអន្ដរជាតិ

ការ​នាំចេញ​កាហ្វេរបស់វៀតណាម រំពឹងកើនដល់​ ៥,៦ ប៊ីលាន​ដុល្លារ​ នៅឆ្នាំ​នេះ​

បានផុស

នៅ

ការ​នាំចេញ​កាហ្វេរបស់វៀតណាម រំពឹង​ថា​នឹង​កើន​ដល់​ ៥,៦ ប៊ីលាន​ដុល្លារ​ នៅ​ឆ្នាំ​នេះ​ ដោយសារ​តែ​កំណើន​តម្លៃ​ទូទាំង​សកល ចំពេល​ដែល​ការ​ផ្គត់​ផ្គង់​ចុះ​ខ្សោយ​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress កាល​ពី​ថ្ងៃ​សុក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគមកាហ្វេ និងកាកាវវៀតណាម លោក Nguyen Nam Hai បានកត់សម្គាល់ថា ការកើនឡើងតម្លៃកាហ្វេពិភពលោកនាពេលថ្មីៗនេះ ក៏បានជំរុញឱ្យតម្លៃក្នុងស្រុកកើនឡើងផងដែរ។

លោកបានពន្យល់ថា ខណៈដែលតម្លៃអាចនឹងប្រែប្រួលនៅពេល​រដូវ​ប្រមូលផល​ធំ​​របស់វៀតណាម​ចាប់​ផ្ដើម​នៅខែ​ក្រោយ​។ យ៉ាងណា​មិញ​ តម្លៃ​កាហ្វេ​រំពឹងថានឹងនៅតែបន្ត​ខ្ពស់ជាងឆ្នាំមុន ដោយសារ​តែប្រទេសដែលផលិតកាហ្វេធំៗផ្សេងទៀត មិនទាន់ឈានចូលដល់រដូវប្រមូលផលរបស់ពួកគេ។

បើ​តាម​ VnExpress អាជីវករបានរាយការណ៍ថា តម្លៃបាននឹងកំពុងឡើងថ្លៃមុនរដូវប្រមូលផលឆ្នាំ ​២០២៤-២០២៥ ដែលធ្វើឱ្យកសិករថ្លឹងថ្លែងការសម្រេចចិត្តលក់គ្រាប់កាហ្វេរបស់ពួកគេភ្លាមៗ ឬរក្សាស្កុក​របស់​ខ្លួ​ន​ ដោយសង្ឃឹមថាវា​នឹងឡើងថ្លៃបន្ថែមទៀត។

គួរ​គូស​បញ្ជាក់ថា​ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៤ វៀតណាមបាននាំចេញកាហ្វេប្រមាណ ១,២ លាន​តោន​ដោយទាញ​យកចំណូល​បាន​ប្រមាណ​ ៥ ប៊ីលាន​ដុល្លារ​។ ​បើ​គិត​ពី​បរិមាណ​ ការនាំចេញ​កាហ្វេ​របស់​វៀតណាម​ធ្លាក់ចុះ​ ១៣,៥ ភាគរយ​ ប៉ុន្តែ​តម្លៃ​វិញ​ កើន​កប់​ពពក​រហូត​ដល់​ ៣៨,១ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម