ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងសង់ជញ្ជាំងការពារទឹកសមុទ្រ ៧០០ គីឡូម៉ែត្រ
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានអនុម័តលើការសាងសង់ជញ្ជាំងបាំងទឹកសមុទ្រដ៏ធំប្រវែង ៧០០ គីឡូម៉ែត្រ ដែលលាតសន្ធឹងពីខេត្ត Banten ទៅដល់ខេត្ត East Java នៃកោះជ្វា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Indonesia Business Post កាលពីថ្ងៃចន្ទ។

អ្នកតំណាងប្រធានាធិបតីទទួលបន្ទុកបញ្ហាអាកាសធាតុ និងថាមពល លោក Hashim Sujono Djojohadikusumo និយាយថា ជញ្ជាំងបាំងទឹកសមុទ្រនេះ មានគោលបំណងការពារវាលស្រែនៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងជើងនៃកោះជ្វា ខណៈប្រជាជនឥណ្ឌូណេស៊ីព្រួយបារម្ភពីការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ ដែលធ្ងន់ធ្ងរទៅៗដោយសារការប្រែប្រួលអាកាសធាតុ។
លោក Hashim បានបញ្ជាក់ថា ផែនការសម្រាប់ជញ្ជាំងសមុទ្រដ៏ធំនេះ បានដំណើរការតាំងពីឆ្នាំ ១៩៩៤ ដោយគូសបញ្ជាក់ថា រដ្ឋាភិបាលបានទទួលស្គាល់ពីគ្រោះថ្នាក់ដែលបណ្តាលមកពីការកើនឡើងកម្ពស់ទឹកសមុទ្រនៅពេលនោះ។ ទោះជាយ៉ាងណា គម្រោងនេះមិនត្រូវបានគេសម្រេចនោះទេ។

លោក Hashim ព្យាករថា ការសាងសង់អាចនឹងចំណាយពេលពី ១០ ទៅ ២០ ឆ្នាំ។ លោកបានសង្កត់ធ្ងន់ថា វាគ្មានន័យទេក្នុងការបង្កើតដីកសិកម្មបន្ថែមនៅកោះកាលីម៉ាន់តាន់ ឬប៉ាពួ ប្រសិនបើវាលស្រែរាប់លានត្រូវបានជន់លិចដោយនីវ៉ូទឹកសមុទ្រ។ លោកបន្តថា៖ «វាមិនយឺតពេលទេក្នុងការការពារវាលស្រែមានជីជាតិនៅឆ្នេរភាគខាងជើងនៃកោះជ្វា»។
មុនអនុម័តគម្រោងនេះ លោក ប្រាបូវូ បានណែនាំមន្រ្តីរបស់ខ្លួនឱ្យពិនិត្យឡើងវិញនូវការសាងសង់ជញ្ជាំងសមុទ្រដ៏ធំដែលលាតសន្ធឹងពីទីក្រុងហ្សាការតា ទៅកាន់ទីក្រុង Cirebon ដែលជាផ្នែកមួយនៃកម្មវិធីយុទ្ធសាស្រ្តជាតិ (PSN) ក្នុងឆ្នាំ ២០២៥ ។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បានកត់សម្គាល់ថា ការសាងសង់គម្រោងជញ្ជាំងបាំងទឹកសមុទ្រយក្ស Jakarta-Cirebon នឹងតភ្ជាប់ជាមួយទំនប់គ្រប់គ្រងទឹកជំនន់ និងទឹកជោរដែលមានស្រាប់នៅក្រុង Semarang នៃខេត្តជ្វាកណ្ដាល៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


