ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់កិច្ចការនារី៖ ស្ត្រី និងក្មេងស្រី តែងជួបប្រទះបន្ទុកកាន់តែច្រើន ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ
លោកស្រី ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី បានលើកឡើងថា ស្ត្រី និងក្មេងស្រី តែងតែជួបប្រទះបន្ទុកកាន់តែច្រើន ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ លោកស្រីបានលើកឡើងដូច្នេះ ក្នុង “វេទិកា និងកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីការបញ្ជ្រាបយេនឌ័រនៅក្នុងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ ” នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

វេទិកានេះរៀបចំដោយគណៈកម្មាធិការដឹកនាំ និងសម្រួលសម្រួលការងារយេនឌ័រ និងការប្រែប្រួលអាកាសធាតុនៃក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីអង្គការ UNWomen ដោយមានអ្នកចូលរួមសរុបប្រមាណ ១២០នាក់ (ស្រ្តី៦៩នាក់) នាក់ ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃក្រុមការងារបញ្ជ្រាបយេនឌ័រ និងក្រុមការងារប្រែប្រួលអាកាសធាតុ តាមក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សាស្រ្តាចារ្យ និងក្រុមយុវជនជានិស្សិតពីសាកលវិទ្យាល័យនានា។
ក្នុងឱកាសនោះ លោកស្រីបានលើកឡើងថា ការប្រែប្រួលអាកាសធាតុ ជាបញ្ហាសកល ហើយក៏បាននិងកំពុងបង្កឱ្យមានផលប៉ះពាល់ដល់មុស្សគ្រប់ៗគ្នា ដែលផលប៉ះពាល់នេះ មានលក្ខណៈខុសៗគ្នា ទៅលើបុរស ស្រ្តី និងក្រុមជនងាយរងគ្រោះ។ ក្នុងនោះ អ្នកដែលងាយរងគ្រោះ ភាគច្រើនស្រ្តី និងកុមារ តែងតែប្រឈមនឹងហានិភ័យខ្ពស់ ដោយសារកត្តាជីវសាស្រ្ត និងកត្តាសង្គម ហើយស្ត្រី និងក្មេងស្រី តែងតែជួបប្រទះបន្ទុកកាន់តែច្រើន ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រួមទាំងការខ្វះខាតធនធាន បន្ទុកនៃការងារថែទាំ និងការចូលរួមក្នុងកិច្ចអភិវឌ្ឍ។

បើតាមលោកស្រី ស៊ីវណ្ណ បុទុម វេទិកានេះ គឺជាសកម្មភាពអាទិភាពមួយ ដែលក្រសួងកិច្ចការនារី រៀបចំឡើងក្នុងគោលបំណង ចែករំលែកមេរៀនបទពិសោធ និងការប្តេជ្ញាចិត្តរបស់ក្រសួងស្ថាប័ន ក្នុងការឆ្លើយតប និងធ្វើស្ថាប័នូបនីយកម្មយេនឌ័រនៅតាមវិស័យ។ ព្រមទាំងអាចកំណត់បាននូវវិធានការ និងតម្រូវការជាក់លាក់ជាបន្ថែមទៀតលើកិច្ចការទាំងនេះ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ឆ្លើយតបទៅនឹងក្នុងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ។
លោកស្រី បានបញ្ជាក់ថា ការបញ្រ្ជាបយេនឌ័រនៅក្នុងរបៀបវារៈនៃការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ គឺជាកត្តាសំខាន់ ដើម្បីធានាថា គោលនយោបាយផែនការ និងកម្មវិធីនានាអាចឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់បុរស ស្រ្តី ក្មេងប្រុស ក្មេងស្រី និងក្រុមងាយរងគ្រោះ បានយ៉ាងមានប្រសិទ្ធភាព និងបរិយាបន្ន៕


-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


