ព័ត៌មានជាតិ
គម្រោងវិនិយោគអេកូទេសចរណ៍ ១៥ គម្រោងចាយទុនខ្ទង់លានដុល្លារ នៅខេត្តមណ្ឌលគិរី កំពុងឆ្លងកាត់ការពិនិត្យសម្រេច
លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានបង្ហើបពីគម្រោងវិនិយោគតំបន់អេកូទេសចរណ៍ចំនួន ១៥ នៅខេត្តមណ្ឌលគិរី កំពុងស្ថិតនៅក្រោមការពិនិត្យវាយតម្លៃ ដើម្បីអាចឈានទៅដំណើរការនៅពេលខាងមុខ។
គម្រោងវិនិយោគទាំងនោះត្រូវបានរដ្ឋាភិបាលកំពុងពិនិត្យសិក្សា តាមរយៈការផ្តល់ដីសម្បទានក្រោម ១០ ហិកតាសម្រាប់ការអនុវត្តគម្រោងនីមួយៗ នៅដែនជម្រកធម្មជាតិដើម្បីអភិវឌ្ឍជាគោលដៅអេកូទេសចរណ៍។

លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី (ខាងឆ្វេង)
ក្នុងដំណើរបេកសកកម្មចុះទៅខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗនេះដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ឆ្លើយតបទៅសំនួរ «កម្ពុជាថ្មី» លោក ងិន សុវិមាន បានមានប្រសាសន៍ថា តាមតួលេខផ្លូវការដែលលោកទទួលបាន មានគម្រោងវិនិយោគចំនួន ១៥ ដែលអាជ្ញាធរខេត្តកំពុងសិក្សាវាយតម្លៃដើម្បីអនុញ្ញាតិឲ្យដំណើរការអភិវឌ្ឍជាតំបន់គោលដៅអេកូទេសចរណ៍។
បើតាមលោកអភិបាលរងខេត្ត កន្លងទៅខេត្តមណ្ឌលគិរីមានការវិនិយោគវិស័យអេកូទេសចរណ៍តែ ១ កន្លែងប៉ុណ្ណោះដែលកំពុងដំណើរការគឺនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា។
ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល ដែលចង់ប្រែក្លាយខេត្តមណ្ឌលគិរីជាតំបន់អេកូទេសចរណ៍នៅភាគឦសាន លោកអភិបាលរងបានបញ្ជាក់ថា គម្រោងទាំងនោះក៏បានការយល់ព្រមពីក្រសួងបរិស្ថាន ហើយលោកសង្ឃឹមថានឹងទទួលបានការពិនិត្យវាយម្លៃនិងអនុញ្ញាតិឲ្យដំណើរការទៅមុខ។

ជាមួយគ្នានេះ លោក ងិន សុវិមាន បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញឱ្យអ្នកឧកញ៉ា ឧកញ៉ា ក៏ដូចជាបណ្តាអ្នកមាននៅក្នុងស្រុកឱ្យចូលមកបណ្តាក់ទុនវិនិយោគឱ្យបានច្រើននៅក្នុងខេត្តភាគឦសាន ឃើញថាពេលបច្ចុប្បន្នក្នុងខេត្តមណ្ឌលគិរីមានលំហូរនៃការចូលមកវិនិយោគជាបន្តបន្ទាប់ទៅលើវិស័យកសិកម្មនៅក្នុងកម្រិតមួយខ្ពស់ ដោយមានការដាំដុះដំណាំកៅស៊ូនៅលើផ្ទៃជាច្រើនពាន់ហិតា និងឈានដល់ខ្ទង់ម៉ឺនហិតា។
បន្ថែមពីនេះលោកអភិបាលរងខេត្ត ក៏បានបង្ហើបឱ្យដឹងដែរថា បច្ចុប្បន្នរដ្ឋបាលខេត្តក៏កំពុងសិក្សារៀបចំបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តមណ្ឌលគិរីផងដែរ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


